ជីវិតរបស់មនុស្សម្នាក់ មិនដូចគ្នាទេ មានអ្នកខ្លះមានជីវិតដែលល្អ ហើយមានអ្នកខ្លះទៀត មានជីវិតបែបធម្មតា តែមានអ្នកខ្លះទៀតមានជីវិតដ៏សែនលំបាក ប្រៀបដូចជាក្មេងប្រុសពីនាក់នេះអញ្ចឹងគាត់ជាក្មេងអនាថា ជីវិតរសាត់អណ្តែតលើផ្លូវ គេងតាមផ្លូវ បើសិនអ្នកធ្លាប់ជួបជីវិតបែបនេះ ប្រាកដជាបានដឹងពីភាពវេទនា មួយនេះខ្លាំងកម្រិតណា។ បើសិនជាមានអង្គការឲ្យគាត់បានរស់នៅ បានរៀនសូត្រមិនដឹងជាល្អយ៉ាងណាទេ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក Phalla Phorn ដែលភាគច្រើនលោកតែងតែចូលរួមក្នុងសង្គម ដើម្បីជួយដល់ជនទីទាល់ក្រ ក្មេងកំព្រា និងចាស់ជរាជាដើម។ លោកតែងតែផ្តល់ភាពកក់ក្តៅទៅកាន់មនុស្សគ្រប់គ្នា ដែលបាននៅជិតលោក ហើយលោកក៏ជាមនុស្សម្នាក់ ដែលចិត្តល្អ ផ្តល់ស្នាមញញឹមដល់មនុស្សគ្នា ។
ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោកបានជួបជាមួយក្មេងប្រុសពីរនាក់ ដែលតាមការសាកសួររបស់លោក ជាមួយប្អូន គឺលោកដឹងថា ក្មេងទាំងពីរនាក់នេះ មិនដែលស្គាល់គ្នានោះទេ តែដោយសារតែនិស្ស័យទើបធ្វើឲ្យពួកគាត់បានរាប់គ្នា ជាបងប្អូនធម៏។ លោកគ្រូ ផល្លា បានប្រាប់ថា "ហ៊ឹមៗៗៗ?? ហេតុអី្វបានជាភ្នែករបស់ខ្ញុំក្រលេកទៅ ឃើញតែក្មេងអនាថា ក្មេងទុរគត់ ជនពិការឥតទីពឹង និងចាស់ជរាដែលលំបាកៗអ៊ីចឹង?
តួរយ៉ាង ដូចក្មេងអនាថា ទាំងពីរនាក់នេះអ៊ីចឹង គឺកំពុងតែដេកទាំងថ្ងៃ ដោយអត់បាយក្រហាយទឹក ។ ខ្ញុំនៅចាំរហូតដល់ពួកគេទាំងពីរនាក់ បានក្រោកឡើង ហើយក៏បានទៅទិញបាយ ទិញទឹកដើម្បីយកមកអោយពួកគេញាុំ គឺទាំងពីរនាក់មើលទៅដូចជាកំពុងតែហេវខ្លាំងណាស់ ហ៊ឹមៗៗៗ?។
អ្វីដែលខ្ញុំចង់ជម្រាបជូនបងប្អូន គឺថា ក្មេងទាំងពីរនេះ មិនមែនជាបងប្អូន ឬជាប់សាច់ញាតិអ្វីនឹងគ្នានោះទេ តែពួកគេទាំងពីរនាក់គឺជាក្មេងអនាថាដូចគ្នា ក្រោយពីបានជួបគ្នា និងស្គាល់គ្នាហើយក៏បានរាប់អានគ្នាជាបងប្អូនធម៌នឹងគ្នា ទៅណាទៅជាមួយគ្នា ហូបចុកជាមួយគ្នា និង ដេកដើរជាមួយគ្នាផងដែរ ។ ក្រោយពីបានដឹងរឿងនេះហើយ ធ្វើអោយខ្ញុំកាន់តែរំជួលចិត្តថែមទៀត ។
តើខ្ញុំគួរផ្តល់ឱកាសអោយពួកគេទាំងពីរនាក់នេះ ដូចជាក្មេងដទៃទៀតដែរឬទេ???"។
មានវិដេអូ៖
ប្រភព៖ Phalla Phorn