បើយោងទៅតាមគណនីហ្វេសប៊ុក របស់លោក ផែង វណ្ណះ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមថា ៖ លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ត្រូវបានបញ្ចប់មុខតំណែងព្រោះតែពាក់ព័ន្ធនឹងរឿងអាស្រូវដីធ្លីជាច្រេីននៅខេត្តមណ្ឌលគីរី ។

ចុះ លោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ ដែលសំបូររឿងអាស្រូវច្រេីនជាងលោក សេង សុវណ្ណារ៉ា ផង ត្រូវដកចេញពីមុខដំណែងឬយ៉ាងណា ?

ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ សង្ឃឹមលេីក្រុមអធិការកិច្ចរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលកំពុងធ្វេីអធិការកិច្ចអំពីសំណង់ខុសច្បាប់នៅខេត្តបន្ទាយមានជ័យ និង ធ្វេីអធិការកិច្ចមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដី ក្រោមការដឹកនាំរបស់ លោក ប្រាក់ ប៉ូលី ដែលសំបូរទៅដោយរឿងអាស្រូវ ។

ទង្វើររបស់លោក ប្រាក់ ប៉ូលី គួរតែអនុវត្តន៍អភិក្រមទី ៥ ហេីយ កុំទុកអោយទុំជោរក្លាយជាក្លិនកាន់តែស្អុយសាយភាយពេញខេត្តបន្ទាយមានជ័យ ។







ប្រភព៖ Pheng Vannak News