អបអរសាទរ...ក្មួយស្រី ជុំ ចន្រ្ទស្រីនិច្ច ទទួលបានពានពិភពលោកចំនួន២ ក្នុងកម្មវិធី ប្រកួត " គិតលេខរហ័ស " កម្រិតពិភពលោក នៅកោះតៃវ៉ាន់...
-

កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ក្មួយស្រី ជុំ ចន្រ្ទស្រីនិច្ច ជាសិស្សថ្នាក់ទី៣នៃសាលាពិភពបញ្ញា តំណាង កុមារIAMA ទូទាំងប្រទេសកម្ពុជា ទទួលបានពានពិភពលោកចំនួន២គឺពានពិភពលោកចំណាត់ថ្នាក់លេខ២ចំនួន១គ្រឿងនិងពានពិភពលោកចំណាត់ថ្នាក់លេខ៣ ចំនួន១គ្រឿង ក្នុងកម្មវិធី ប្រកួត " គិតលេខរហ័ស " កម្រិតពិភពលោក នៅកោះតៃវ៉ាន់។


បើយោងតាមគណនីហ្វេសប៊ុករបស់ Piphup Panha School បានបង្ហាញអារម្មណ៍រំភើបនៅក្នុងគណនីហ្វេសប៊ុកថា "ពិតជាមោទកភាពជាតិខ្មែរណាស់!

អបអរសាទរក្មួយស្រី ជុំ ចន្រ្ទស្រីនិច្ច ជាសិស្សថ្នាក់ទី៣នៃសាលាពិភពបញ្ញា តំណាង កុមារIAMA ទូទាំងប្រទេសកម្ពុជា ដែលបាន ចេញទៅចូលរួមកម្មវិធីប្រកួត " គិតលេខរហ័ស " កម្រិតពិភពលោក នៅកោះតៃវ៉ាន់ដោយក្មួយស្រី ទទួលបានពានពិភពលោកចំនួន២គឺពានពិភពលោកចំណាត់ថ្នាក់លេខ២ចំនួន១គ្រឿងនិងពានពិភពលោកចំណាត់ថ្នាក់លេខ៣ ចំនួន១គ្រឿង ។

សូមជូនពរក្មួយស្រី និងគណៈប្រតិភូ មានសុខភាពល្អ និងដំណើរត្រឡប់មកវិញប្រកបដោយ សុវត្ថិភាព"។


ជាមួយគ្នានោះផងដែរ ក្រុមគ្រួសារ សាច់ញាតិរបស់ប្អូនស្រីបានបង្ហោះសារថា​ "Samaun Chum" បានបង្ហោះសារថា "ជាថ្មីម្តងទៀត ក្នុងនាមយើងខ្ញុំជាឪពុកម្តាយ សាច់សាលោហិតទាំងអស់របស់របស់កូនស្រី ជុំ ចន្ទ្រស្រីនិច សូមគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ៖

-លោកនាយក លោកនាយករង បុគ្គលិក សាស្ត្រាចារ្យ​ គ្រប់ជាន់ថ្នាក់ លោកគ្រូ-អ្នកគ្រូទាំងអស់នៃ សាលាពិភពបញ្ញា​។

-គណ:គ្រប់គ្រង បុគ្គលិក និងក្រុមការងារគ្រប់ជាន់ថ្នាក់ របស់ IAMA Cambodia និង IAMA ពោធិ៍សែនជ័យ ជាពិសេស ប្អូនស្រី Saklin Souk, Sakrona K. Theang,Maliny ដែលទទួលបន្ទុកផ្ទាល់ក្នុងការរៀបចំ និងមើលថែ ស្រីនិច នៅតៃវ៉ាន់យ៉ាងដិតដល់។

- លោកនាយក នាយករង បុគ្គលិក សាស្ត្រាចារ្យទាំងអស់នៃវិទ្យាល័យហ៊ុនសែនអង្គស្នួល។

-ពុកម៉ែ អ៊ំប្រុស អ៊ំស្រី ពូមីង បងៗ​ ប្អូនៗ ក្មួយប្រុស ក្មួយស្រី ជាពិសេសមិត្តៗក្នុងបណ្តាញសង្គមFacebook ទាំងអស់។

ដែលតែងបានធ្វើការទំនុកបម្រុង ជាថវិកា សម្ភារ ជាពិសេសការលើកទឹកចិត្តគ្រប់រូបភាព និងជំរុញឱ្យ ស្រីនិច មានភាពក្លាហានហើយទទួលបានលទ្ធផលល្អនាពេលនេះ។


​​យើងខ្ញុំជាឪពុកម្តាយរបស់កូន ជុំ ចន្ទ្រស្រីនិច គ្មានអ្វីក្រៅពីម្រាមដៃដប់លើកប្រណម្យថ្លែងអំណរគុណ និងប្រសិទ្ធិពរជ័យសិរីសួស្តី សូមកើតមានដល់លោកអ្នកទាំងអស់កុំបីឃ្លៀងឃ្លាតឡើយ។ បើមានការខ្វះខាតឬលើសលស់យ៉ាងណា សូមមេត្តាអភ័យទោស និងអធ្យាស្រ័យដល់យើងខ្ញុំផង"៕


ប្រភព៖​ Piphup Panha School