សូមចូលរួមរំលែកទុក្ខផង...ប្អូនស្រីកំសត់ ដែលមានជំងឺខូចតម្រង់នោម បេះដូងចូលទឹក និង ហើមជើងយ៉ាងធ្ងន់ធ្ងរនោះ ពេលនេះប្អូនបានទទួលមរណភាពហើយ...
-

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ប្អូនប្រុសធន ម៉េងហ៊ាង បានបង្ហោះពីការទទួលមរណភាព របស់ប្អូនស្រីកំសត់ម្នាក់ ដែលមានឈ្មោះថា ស្រី ខួច ដែលមានជំងឺ ខូចតម្រង់នោម បេះដូងចូលទឹក និង ហើមជើងយ៉ាងធ្ងន់ធ្ងរ បានស្លាប់កាលពីវេលាម៉ោង៣និង៣០នាទី។


នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស បានបង្ហោះសារថា "ប្អូនស្រី ខួច ដែលមានជំងឺ ខូចតម្រង់នោម បេះដូងចូលទឹក និង ហើមជើងយ៉ាងធ្ងន់ធ្ងរ ពេលនេះបានទទួលមរណៈភាពហើយនៅវេលាម៉ោង ៣:៣០ ព្រឹក ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៩ ក្រុមការងារនៃ សមាគម មូលនិធិមនុស្សធម៌ដើម្បីសង្គម សូមគោរពចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំ"។


ដំណឹងនេះបានធ្វើមហាជនជាច្រើន ពិតជាមានការសោកស្តាយជាទីបំផុត ក្រោយពីបានទទួលបានដំណឹងមួយនេះ​៕

ប្រភព៖ សមាគម មូលនិធិមនុស្សធម៍ដើម្បីសង្គម