បេនីយាំ៉ង បង្ហាញការវះកាត់ច្រមុះលើកចុងក្រោយនៅកូរ៉េ និងទទួលបានជោគជ័យ ខ្លាំងលើវិស័យវះកាត់....
ស៊ីហៀង
-

ភ្នំពេញ៖ មិនដែលលាក់បាំងរឿង កែសម្រស់ ប៊េនីយ៉ាំង បានបង្ហាញមុខជាសាធារណៈជាញឹកញាប់ក្រោយការវះកាត់ច្រមុះជាច្រើនលើកច្រើនសារមិនទទួលបានជោគជ័យរហូតទម្រង់មុខរបស់នាងបាត់បង់ភាពស្រស់ស្អាត។ ថ្មីៗនេះនាងបានធ្វើដំណើរទៅដល់ប្រទេសកូរ៉េដើម្បីជួបវេជ្ជបណ្ឌិតផ្នែកសម្រស់ដើម្បីធ្វើការវះកាត់ជាចុងក្រោយ។

​តារាសិចស៊ី ប៊េនីយ៉ាំង ត្រូវបានគេចាត់ទុកថានាងហាក់ញៀននឹងការកែសម្រស់រហូតមានផលអវិជ្ជមានពិសេសផ្នែកច្រមុះរហូតពេលខ្លះនាងត្រូវដើរពាក់ម៉ាស់ដើម្បីបិទបាំងភ្នែកនិងការសម្លឹងមករបស់មហាជន។ ទោះជាយ៉ាងណាក្រោយមកនាងបានលាតត្រដាង និងបញ្ចេញរូបភាពនៃការខូចខាតសម្រស់ជាសាធារណៈ ។ តាមការកំណត់របស់ក្រុមវេជ្ជបណ្ឌិត នាងបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េដើម្បីធ្វើការវះកាត់ជាលើកចុងក្រោយ។ នាងបានបង្ហាញពីស្លាកស្នាមដេរមុខរបួសក្រោយការវះកាត់ដោយជោគជ័យនិងមានទម្រង់ស្រស់ស្អាតឡើងវិញភាគច្រើន។

ប៊េ​ន្នី យ៉ាំង បានឱ្យដឹងថា នាង​ទទួលបាន​ការវះកាត់​ដោយ​ជោគជ័យ​ល្អ​ណាស់ ដែល​ធ្វើឱ្យ​នាង​សប្បាយរីករាយ​យ៉ាងខ្លាំង ប៉ុន្តែ​អ្វីដែល​គួរឱ្យ​កត់​ស​ម្គា​ស់​នោះ នាង​ត្រូវ​តម្រូវឱ្យសម្រាក​ក្នុង​ម៉ាស៊ីន​អុកស៊ីហ្សែន ដើម្បី​ថែរក្សា និង ព្យាបាល​មុខរបួស​ឆាប់​ជាសះស្បើយ ។ ហាក់​សប្បាយ​នឹង​អ្វីដែល​ទ​ទួ​ួល​បាន​ពេលនេះ ប៊េ​នី យ៉ាំង ក៏បាន​បង្ហាញ​សម្រស់​ឥត​លាក់បាំង​នៅក្នុងពេល​កំពុង​វះកាត់​នេះ​ផងដែរ ។​ 

នាងបានធ្វើឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​រូបភាព​នោះបាន​បង្ហាញឱ្យឃើញ​ពីមុខ​របួស និង ស្នាម​ដែល​សេសសល់​ពី​ការវះកាត់ ឃើញ​ហើយ​គួរ​រន្ធត់ចិត្ត​បំផុត ។ តាមរយៈ​ការបង្ហាញ​មុខរបួស​នេះដែរ មាន​អ្នកគាំទ្រ ប៊េ​ន្នី យ៉ាំង ជាច្រើន​បាន​ចូលរួម​អបអរសាទរ និង ជូនពរ​នាង​ឆាប់​ទទួលបាន​នូវ​អ្វីដែល​នាង​ចង់បាន ព្រមទាំង​ឆាប់​បានជា​សះស្បើយ​វិញ​ផងដែរ ។

​គួរបញ្ជាក់ដែរថា ប៊េនីយ៉ាំង បានបាត់មុខពីការងារសិល្បៈជាច្រើនឆ្នាំចុងក្រោយនេះបន្ទាប់ពីសម្រស់របស់នាងត្រូវបានខូចខាតដោយសារការវះកាត់ខុសបច្ចេកទេស។ ទោះជាយ៉ាងណានាងមានការស្ងើចសរសើរច្រើនក្រោយពីជីវិតដ៏ស៊ីវីល័យរបស់នាងកាន់តែលេចធ្លោរទោះបីជាមិនមានការងារសិល្បៈជាប់ខ្លួន។ នាងនៅមិនទាន់មានគម្រោងវិលរកសិល្បៈដូចមុនដែរឬយ៉ាងណា ខណៈមុខជំនួញបើកហាង និងលក់ផលិតផលថែរក្សាសម្រស់របស់នាងនៅដំណើរការជាប្រក្រតី៕ ប្រភព៖​Phorn Sophal