ប្រាប់មិនចេះស្តាប់មែន...ឯកឧត្តម គួច ចំរើន បញ្ជាឲ្យសមត្ថកិច្ច ចុះចាប់បានរថយន្តដឹកកាកសំណល់ សំណង់ខុសច្បាប់ នៅខេត្តព្រះសីហនុ...
-

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោកបានរៀបចំសណ្តាប់ធ្នាប់ ធ្វើការប្រមូលសំរាម និងជួសជុលផ្លូវថ្នល់ ធ្វើឲ្យបងប្អូន នៅខេត្តព្រះសីហនុ មានការពេញចិត្ត ជាខ្លាំង ចំពោះរូបលោក និងភរិយា។


នៅក្នុងគណនីហ្វេសប៊ុក ប្រជាជន ខេត្តព្រះសីហនុ បានរៀបរាប់ថា "មន្រ្តីសាលាក្រុងព្រះសីហនុ ចុះចាប់ឡានដឹកកាកសំណល់សំណង់ខុសច្បាប់ ទីតាំងនៅកែងតុលាការចាស់ ស្ថិតក្នុងសង្កាត់4 ក្រុងនិងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី27ខែសីហាឆ្នាំ2019

សូមទាក់ទងក្រុមហ៊ុនដែលមានសិទ្ធិដឹកកាកសំណល់សំណង់ឈ្មោះ សេង ទិត្យ(016 717773) ដែលទទួលបានអាជ្ញាប័ណ្ណដឹក ហើយយកទៅចាក់នៅទីលានត្រឹមត្រូវ។


ជៀសវាងជួលក្រុមហ៊ុនឡានដឹកផ្សេង គេចាប់ឡាន ពីព្រោះមិនដឹងយកទៅចាក់នៅឯណា បើចាក់ពាសវាលពាសកាល បង្កអោយខូចសោភ័ណ្ឌទីក្រុងទេសចរណ៍...។ សូមចូលរួមទាំងអស់គ្នា ដើម្បីភាពស្រស់ស្អាតនៃទីក្រុងយើង?"។


ប្រភព៖ប្រជាជន ខេត្តព្រះសីហនុ