ហ្វេសប៊ុក៖ មានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកបន្ទាប់ពីមានវីដេអូមួយឃ្លីបត្រូវបានចែកចាយ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និង រថយន្ត បានបុកគ្នាពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតរៀងៗខ្លួន ។

យ៉ាងណាមិញបើយោងទៅតាមសកម្មភាពនៅក្នុងវីដេអូមួយឃ្លីបនេះបានបង្ហាញឲ្យឃើញថា ម្ចាស់រថយន្តមួយបានទៅធ្វើការហាមឃាតម្ចាស់រថយន្តមួយគ្រឿងទៀតឲ្យចុះមកធ្វើការសម្របសម្រួលគ្នា ដោយសតិវិធី តែខាងម្ចាស់រថយន្តមួយគ្រឿងទៀត ហាក់ដូចជាមិនស្តាប់និងមិនចង់ធ្វើការដោះស្រាយស្រាប់តែផ្ទុះអំពើហិង្សារកើតឡើងភ្លាមៗនៅក្នុងហេតុការណ៍នោះ។

ដោយឡែកបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា កូន ខ្លាតូច បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "#ឆ្ងល់ដែរម្នាក់ៗយកកំហឹងទល់នឹងកំហល់ដោះស្រាយចេញដេស គ្រោះថ្នាក់ចររាចរណ៌វៃគ្នាហេីយឡានហ្នឹងបានស្អាតដូចដេីមវិញមែនពូ ??????#លោកពូទាំងពីរគ្មានខាងណាខុសទេគឺត្រូវទាំងពីរហ្នឹងព្រោះឡានខ្ទិចទាំងសងខាងហ្នឹង???


