ស្តែងៗពេកហើយ! ម្តាយស្រែកទ្រហូរយំ ខណៈដែលកូនស្ងួន ត្រូវរថយន្តស្ទូចរអិលថយក្រោយមកវិញកិនស្លាប់យ៉ាងអាណោធអធ័ម...(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ កាលពីព្រឹកមិញនេះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩ មានហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង ដោយបុរសម្នាក់ជិះម៉ូតូ មកដល់ចំនុចកើតហេតុ ស្រាប់តែឡាន ឡើងទួលមិនរួច ក៏រអិលមកវិញ កិនជនរងគ្រោះស្លាប់បាត់បង់ជីវិត ដែលស្ថិតនៅចំណុចផ្លូវបេតុង ក្លោងទ្វារវត្តពោធិ៍ញាណ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ គ្រួច ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរជាអ្នករត់តុ ស្នាក់នៅបច្ចុប្បន្នផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតមកពី ខេត្តព្រៃវែងជិះម៉ូតូម៉ាក់PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FT-9631។ចំណែកឯអ្នកបើកឡានដាច់ហ្រ្វាំងមានឈ្មោះ ឆាយ វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរបុកគ្រឹះ ស្នាក់នៅផ្ទះលេខ៣៥០ ផ្លូវ២៧ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9823បើកបរដោយបុរសខាងលើ។លុះមកដល់កន្លែងកើតហេតុរថយន្តខាងលើបានបើកឡើងចំណោតចេញពីផ្លូវបេតុង ដើម្បីឡើងលើផ្លូវ៣៧១។ស្រាប់តែពេលនោះរថយន្តមិនអាចបើកឡើងរួចក៏រអិលថយក្រោយ បណ្ដាលអោយកិនចំជនរងគ្រោះដែលជិះពីក្រោយមិនដឹងអីបណ្ដាលអោយស្លាប់ភ្លាមៗគួរអោយអាសូរ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បី រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មានវីដេអូខាងក្រោមៈ