អោយចឹងទៅ ! កង់បី ផាសអេប នឹងត្រូវរដ្ឋបាលក្រុង ចាប់យកទៅអនុវត្តនីតិវិធីច្បាប់ បើសិនជានៅតែចតគ្មានរបៀបរៀបរយទៀត....
Panha
-

នៅមុននេះបន្តិច ដោយយោងតាមប្រភពគណនីហ្វេសប៊ុកផេកឈ្មោះ "ប្រជាជន ខេត្តព្រះសីហនុ"បានប្រាប់អោយដឹងដល់បងប្អូនទាំងឡាយណាដែលមានយាន្ដជំនិះគ្រប់ប្រភេទ គោរពច្បាប់ចរាចរណ៍ និងត្រូវចត ឱ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយ។ខាងក្រោមនេះជាខ្លឹមសារដេីម៕


("កង់បី ផាសអេប នឹងត្រូវរដ្ឋបាលក្រុង ចាប់យកទៅអនុវត្តនីតិវិធីច្បាប់ បើសិនជានៅតែចតគ្មានរបៀបរៀបរយ ។រដ្ឋបាលខេត្ត/ក្រុង ធ្លាប់បានអំពាវនាវ ណែនាំ និងស្នើសុំរួចមកហើយ ឱ្យម្ចាស់យាន្ដជំនិះគ្រប់ប្រភេទ គោរពច្បាប់ចរាចរណ៍ និងត្រូវចត ឱ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយ តែពេលនេះនឹងមិនមានការអំពាវនាវ ស្នើសុំ ណែនាំតទៅទៀតទេ គឺមានតែវិធានការច្បាប់ ការធ្វើបែបនេះគឺដើម្បីប្រយោជន៍រួម គឺសម្រួលការធ្វើចរាចរណ៍ទៅមក របស់ប្រជាពលរដ្ឋ ។")

ប្រភព:ប្រជាជន​ ខេត្តព្រះសីហនុ