ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ លោក ផែង វណ្ណៈ ដែលលោកបានធ្វើការបំរើរាស្រ្តអស់រយៈ៣១ ឆ្នាំហើយ ហើយលោកក៏បានជួយដល់បងប្អូនជាច្រើន ដែលត្រូវរងគ្រោះដោយសារជនមានអំណាច និងទុរគត់ជនផងដែរ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់់លោក ផែង វណ្ណៈ បានបង្ហោះសារថា "នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៩ នេះ ក្រសួងការពារជាតិ ចេញប្រកាសលុបឈ្មោះលោក វរៈសេនីយ៍ទោ ផែង វណ្ណៈ ចេញពីក្របខ័ណ្ឌកងទ័ព ពីព្រោះប្រព្រឹត្តខុសនឹងច្បាប់លក្ខន្តិកៈទូទៅចំពោះយោធិន នៃ កងយោធពលខេមរភូមិន្ទ និង បទវិន័យទូទៅសំរាប់កងយោធពលខេមរភូមិន្ទ" ។

លោកបានបន្ថែមទៀតថា "គិតចាប់តាំងពីឆ្នាំ ១៩៨៨ ចូលបំរេីជាតិរហូតដល់ឆ្នាំ ២០១៩ ដែលត្រូវលប់ឈ្មោះចេញពី ក្របខ័ណ្ឌ គឺ ៣១ ឆ្នាំដែលខ្ញុំបានរួមចំណែកបំរេីជាតិ និង ប្រជាជន របស់ខ្ញុំ ។ អ្វីដែលខ្ញុំមោទភាពបំផុតនោះ ពេលខ្ញុំនៅជាមន្ត្រី ខ្ញុំមិនដែលធ្វេីបាបរាស្ត្រណាម្នាក់អោយរងទឹកភ្នែកនោះទេ ។ ខ្ញុំមិនសោកស្ដាយអ្វីដែលបាត់បង់ទេ ដរាបណាដង្ហើមនៅដកក្ដីសង្ឃឹមនៅតែមាន ។ មានការងារច្រេីនណាស់ដែលខ្ញុំត្រូវបន្តធ្វេីដេីម្បីប្រជាជនទោះបីខ្ញុំគ្មានឈ្មោះជាមន្ត្រីក៏ដោយ" ។



ប្រភព៖ Pheng Vannak News