មោទនភាពជាតិ...លោក ខ័ណ្ឌ ចាន់សុផល រំភើបរហូតដល់ស្រក់ទឹកភ្នែក មិនសរសើរមិនបាន ពេលបានឃើញកូនខ្មែរ មានសមត្ថភាពដ៏អស្ចារ្យយ៉ាងនេះ...(មានវិដេអូ)
ស៊ីហៀង
-

មួយរយៈពេលមកនេះ បងប្អូនបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែក​ និងកោតសរសើរ ពីយុវជនខ្មែរម្នាក់ដែលជានិស្សិតអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ រ៉ាឆាផាត់ឆៃយ៉ាភូមិ ប្រទេសថៃ ។ យុវជនដែលធ្វើឲ្យកូនខ្មែរទាំងអស់មានមោទនភាព ពេលប្រទេសនោះ មានឈ្មោះថា ហុង ភារិន បានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យ ដោយបានចង់ចាំលេខរាប់រយខ្ទង់ និងប្រក្រតិទិន ជាច្រើនឆ្នាំ និងឆ្នាំទៅអនាគត​បានយ៉ាងល្អ។


មុននឹងប្អូនបានឈានដល់ថ្ងៃ ប្អូនប្រុសបានធ្វើតេស្តសមត្ថភាពជាច្រើនដំណាក់កាល និងយ៉ាងល្អិតល្អន់បំផុត ពីសំណាក់អ្នករៀបចំកម្មវិធី ហើយបេក្ខជនម្នាក់នេះ បានសម្រេចទៅតាមវិញ្ញាសា គ្រប់ទាំងអស់ដែលគណៈកម្មការ​ និងកម្មវិធីបានរៀបចំឡើង។


នៅក្នុងវិដេអូ ដែលប្អូនប្រុសម្នាក់នេះ បាននិយាយនៅក្នុងកម្មវិធីនោះ ធ្វើឲ្យមហាជនស្ទើរស្រក់ទឹកភ្នែកថា "កាលពីក្មេងប្អូនប្រុស ជាក្មេងកំសត់ម្នាក់ ដោយប្អូនបានប្រាប់ទៅគណកម្មការថា  គាត់មានលុយទិញនំប័ង១ដើម ហើយគាត់គិតយ៉ាងណា ញុាំអោយបាន៣ថ្ងៃឯណោះ"។ 


ដោយបានឃើញកូនខ្មែរយើងមានសមត្ថភាពដ៏អស្ចារ្យនោះ ស្រាប់តែលោក ខ័ណ្ឌ ចាន់សុផល បានបង្ហោះសារយ៉ាងរំភើបថា​"មើលការប្រកួតហើយ ពិតជារំភើបរហូតដល់ស្រក់ទឹកភ្នែក មិនខាន! អឆ្ឆរិយះគតិខ្មែរ នៅតែមាន ដែលថៃគាត់ឲរហ័សនាមថា « King ? Power » និងជ័យលាភីជាថវិការ 55, 000 បាត" ។


ជាចុងក្រោយប្អូនប្រុសមិនភ្លេចអរគុណ ដល់អ្នកម្តាយ ដែលជាអ្នកផ្តល់កំណើតដល់ប្អូន និងចិញ្ចឹមបីបាត់ តាំងពីតូចរហូតដល់ធំ ដោយលោកមានការលំបាកយ៉ាងខ្លាំង និងខំពុះពារដើម្បីកូនប្រុស រហូតកូនមានថ្ងៃមួយនេះ៕


សូមទស្សនាវិដេអូនៅខាងក្រោមនេះ៖



ប្រភព៖​Khan Chan Sophal