Idol ណាគេខ្លះ ? ពោះកាន់តែធំ តែអ្នកនាង ឱក សុគន្ធកញ្ញា កាន់តែឡើងកូដ ព្រោះពេលនេះកំពុងត្រូវប៉ាន់ក្នុងការថតស្ពត...
ស៊ីហៀង
-

បងប្អូនច្បាស់ជាបានស្គាល់ហើយថា អ្នកនាង ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងល្បីម្នាក់នៅក្នុងប្រទេសកម្ពុជានិងបន្ទាប់ស្វាមីបណ្ដូលចិត្តរួចមក អ្នកនាងនៅតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទាំងក្នុងស្រុកនិងក្រៅស្រុក។

តែយ៉ាងណាមិញអ្នកនាង ឱក សុគន្ធកញ្ញា ទើបតែរៀបការរួចថ្មីថ្មោងមែន ប៉ុន្តែអ្នកគាំទ្រសង្កេតឃើញថា ប្រជាប្រិយភាពរបស់តារាស្រីរូបនេះ នៅតែឈរលំដាប់ជួរមុខខណៈពេលដែលកំពុងតែពរពោះកូនក្នុងផ្ទៃ កាន់តែធំឡើង ហើយបច្ចុប្បន្ននេះកាន់តែមានភាពមមាញឹកខ្លាំង និងកាន់តែមានហាងឆេងខ្លាំងឡើងគួរឲ្យកត់សម្គាល់ ថតស្ពតធំៗជាច្រើន។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនបានសរសើដល់នាង ដែលពិតជាស្ត្រីរឹងមាំ ទោះបីជាកំពុងតែមានផ្ទៃពោះ បែបណាក្តី នៅតែខំប្រឹងធ្វើការគ្មានពេលសម្រាកនោះទេ មើលទៅពិតជាពេញចិត្តតែម្តង៕