ពិតជាកំសត់ខ្លាំងណាស់ ខណៈពេលដែលជួបរឿងមួយដោយមិននឹកស្មានដល់ថា ម្តាយស្លាប់ទើបតែបាន៣ថ្ងៃសោះ ស្រាប់តែកូនស្រីជាទីស្រលាញ់របស់លោក ចិន្តា បានស្លាប់ ដោយសារតែជំងឺគ្រុនឈាម បន្ទាប់ពីម្តាយ ដែលទើបនិងស្លាប់ នោះ។

នៅមុននេះនៅលើបណ្តាញសង្គមហ្វេសប៊ុក មួយដែលមានឈ្មោះថា Hor Chhorm បានបង្ហោះសារថា "ថ្ងៃទី 28 ខែសីហា ឆ្នាំ2019 ជួយស៊ាម្នាក់មួយផងបងប្អូនអាណិតណាស់ ដើម្បីរកជំនួយជួយដល់ក្រុមគ្រួសារប្អូន ប្រុស ចិន្តា អតីតយុវជនរួមការងារជាមួយខ្ញុំ មានទុក្ខជាខ្លាំង ដោយម្តាយបង្កើតស្លាប់ធ្វើបុណ្យបាន 3 ថ្ងៃ បន្ទាប់កូនស្លាប់បន្តទៀតកាលពីយប់មិញ ដោយសារជំងឺគ្រុនឈាមស្លាប់នៅមន្ទីរពេទ្យហើយក៏បានដឹកយកសពយកមកធ្វើបុណ្យនៅគេហដ្ឋាន ភូមិថ្មី ឃុំកន្ទឺ1 ស្រុកបាណន់ ខេត្តបាត់ដំបង ខ្ញុំបាទសូមអំពាវនាវដល់បងប្អូនខ្មែរសប្បុរសជនទាំងក្នុនិងក្រៅស្រុកមេត្តាជួយដល់ក្រុមគ្រួសាររបស់ប្អូនផងពីព្រោះជីវភាពរបស់គាត់លំបាកខ្លាំណាស់"។

ជាក់ស្តែងក៏មានបងប្អូនជាច្រើនបានចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំមួយនេះ ដោយជួបរឿងអកុសលផ្ទួនៗគ្នា ។ នេះគឺជាការបាត់បង់ដ៏ធំមួយ នៅក្នុងជីវិតរបស់មនុស្សម្នាក់ ដែលត្រូវបាត់បង់មនុស្សជាទីស្រលាញ់ និងអ្នកមានគុណចាកចេញឆ្ងាយទៅ គ្មានថ្ងៃវិលត្រឡប់ក្រោយ៕
ប្រភព៖ Hor Chhorm