សូមចូលរួម រំលែកទុក្ខ ! លោកគ្រូបង្រៀនថ្នាក់ទី៩ វិទ្យាល័យទួលប្រាសាទសែនសុខ ត្រូវគេបាញ់ បណ្តាលឲ្យស្លាប់ ចោលកូន ប្រពន្ធទាំងកណ្តាលយប់....(មានវីដេអូ)
ស៊ីហៀង
-

(ភ្នំពេញ)៖ មានករណីឃាតកម្មដ៍សាហាវមួយទៀតហើយ បានកើតឡើង ដោយបុរសជាគ្រូបង្រៀនម្នាក់ ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់យ៉ាងរន្ធត់បំផុត ខណៈដែលពេលកំពុងជិះម៉ូតូតាមផ្លូវ រួចខ្មាន់កាំភ្លើងនោះបានប្រញាប់គេចខ្លួនបាត់ស្រមោលតែម្តង សល់តែសាកសពជនរងគ្រោះដេកដួលក្នុងថ្លុកឈាមក្បែរនឹងម៉ូតូ តែប៉ុណ្ណោះ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចជិតមណ្ឌលឱកាសខ្ញុំ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងករណីឃាតកម្មបាញ់សម្លាប់គ្រូបង្រៀនខាងលើនេះ លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ រឿន រតនា អាយុ៣៥ឆ្នាំ មុខរបគ្រូបង្រៀនថ្នាក់ទី៩ វិទ្យាល័យទួលប្រាសាទសែនសុខ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ហើយលោកអធិការនៅមិនទាន់អាចបញ្ជាក់បានថាជាករណីអ្វីនៅឡើយទេ ដោយភ្លាមៗកម្លាំងនគរបាលខណ្ឌ ក៏បានចុះទៅពិនិត្យផ្ទាល់នៅទីតាំងកើតហេតុខាងលើផងដែរ ឃើញថា ជនរងគ្រោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់ត្រូវ១គ្រាប់ ពោះធ្លាយពីម្ខាងទៅម្ខាង បានស្លាប់ក្បែរម៉ូតូរបស់ខ្លួន៕ 

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖​ TVFB