កំសត់ណាស់...ពីរនាក់បងប្អូនរៀនពូកែណាស់ បានប័ណ្ណសរសើរជាច្រើន តែគ្រួសារក្រីក្រ គ្មានលទ្ធភាពទេ សូម្បីតែទិញកង់ជិះទៅរៀន ម្តាយក៏គ្មានប្រាក់ទិញឲ្យផង...
-

ជីវិតរបស់មនុស្សម្នាក់ៗ មិនដូចគ្នាទេ មានអ្នកខ្លះបានរស់នៅបាយយ៉ាងល្អ តែមានមនុស្សផ្សេងទៀត រស់នៅយ៉ាងលំបាកវេទនា ។ តួយ៉ាងដូចជាជីវិតរបស់បងប្អូនប្រុសស្រីពីរនាក់ ជាកូនអ្នកក្រ រស់នៅក្នុងខ្ទមយ៉ាងកំសត់ សូម្បីតែប្រាក់ទិញកង់ជិះទៅរៀនក៏គ្មានផង តែអ្វីដែលគួរឲ្យសរសើរនោះ គឺបងប្អូនពីរនាក់នេះ ពិតជារៀនពូកែណាស់ ទទួលបានប័ណ្ណសរសើរជាច្រើន។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phorn Chetra បានរៀបរាប់ថា " រៀនពូកែណាស់ជាប់ចំណាត់ថ្នាក់ល្អរហូត​ ប្អូនចង់បានកង់ប៉ុន្តែ​ដោយសារតែ​ជីវភាព​ក្រីក្រ​ ប្អូនទាំងពីរមិនមានលទ្ធភាពទិញនោះទេ ប្អូន​ទាំង​ពីរ​នាក់ចង់បានកង់ម្នាក់មួយគ្រាន់និងជិះទៅរៀននិងគេ​ ។សព្វថ្ងៃ​ប្អូន​ដេីរទៅរៀនមាន​ចំងាយ​ឆ្ងាយ​ សង្ឃឹម​ថា​បងប្អូន​សប្បុរសជន​ជួយ បំពេញ​ក្តី​ស្រមៃ​របស់​ប្អូន​ទាំង​ពីនាក់នេះផង​ ប្អូនរស់នៅខេត្ត​បាត់ដំបង​។ សូមអរគុណទុកមុន..!"។


គ្រាន់តែបានឃើញបែបនេះ មានបងប្អូនជាច្រើន សម្តែងការត្រេកអរ និងសរសើរដល់ប្អូនទាំងពីរនាក់ផងដែរ៕


ប្រភព៖ Phorn Chetra