ច្រើនណាស់...អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃធ្វើការបណ្តេញជនជាតិចិន១៥០នាក់ស្រី១២នាក់ទៅប្រទេសខ្លួនវិញ...
-

ភ្នំពេញ ៖ ជនជាតិចិនប្រុសស្រីជាង១៥០នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃធ្វើការបណ្តេញចេញពីប្រទេសកម្ពុជា ឲ្យវិលត្រឡប់ទៅប្រទេសកំណើតវិញ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ តាមជើងយន្តហោះពិសេសចំនួន២គ្រឿង របស់ប្រទេសចិន ច្រកទ្វារអន្តរជាតិពោធិចិនតុង ក្រោយពីកម្លាំងនគរបាលនាយកដ្ឋាស៊ើបអង្កេតនិងអនុវត្តិន៍នីតិវិធី សហការជាមួយកម្លាំងនគរបាលសាធារណរដ្ឋប្រជាមានិតចិន ស្រាវជ្រាវបង្ក្រាបចាប់ខ្លួនបានកន្លងមកនៅក្រុងបាវិត ខេត្តស្វាយរៀង និងនៅក្រុងព្រះសីហនុ ។


តាមសមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិនជាង១៥០នាក់ ស្រី១២នាក់ ដែលបង្ក្រាបចាប់ខ្លួនបាន ដោយជាប់ពាក់ព័ន្ធទៅនឹងបទល្មើស ជម្រិតទារប្រាក់តាមប្រព័ន្ធអុីនធឺណេត ហើយឃាត់ខ្លួនបាន នៅក្នុងក្រុងព្រះសីហនុ និងនៅ ក្រុងបាវិត ។


ក្រោយពីកម្លាំងជំនាញសហការជាមួយ នគរបាលមកពីប្រទេសចិន ស្រាវជ្រាវចាប់ខ្លួនបាន រហូតមកដល់ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រេចពីក្រសួងមហាផ្ទៃ និងសហការជាមួយ នគរបាលសាធារណៈរដ្ឋប្រជាមានិតចិន បញ្ជូនជនសង្ស័យទាំងនោះ ទៅប្រទេសកំណើតវិញ តាមជើងយន្តហោះពិសេសចំនួន២គ្រឿង របស់ប្រទេសចិន ៕


ដោយ៖ ភត្រ្តា