ភ្នំពេញ៖ នៅក្នុងរយៈពេលដ៍ខ្លីនេះប្រទេសកម្ពុជាហាក់ដូចជាមានបណ្តាលប្រទេសដែលនៅជំវិញពិភពលោក គេស្គាល់ច្រើនថា និងលើកតម្កើងឲ្យតម្លៃថាប្រទសកម្ពុជា គឺជាប្រទេសអច្ឆរិយ។

យ៉ាងណាមិញនៅក្នុងពេលថ្មីៗនេះបងប្អូនច្បាស់ជាបានដឹងហើយថា មានកូនខ្មែរចំនួន៣រូបដែលត្រូវបានប្រទេសជិតខាងកោតសរសើរពីសមត្ថភាពរបស់ពួកគេដែល ហើយពិតជាមោទនភាពព្រោះកូនខ្មែរទាំង៣រូបនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលផ្ទួនៗគ្នាក្នុងរយៈពេលដ៏ខ្លីផងដែរ។ប្អូនប្រុសសាលិ៖ ដែលកំពុងតែសិក្សានៅលើទឹកដីប្រទេសចិន បានធ្វើការបង្ហាញនូវអតីតកាលរបស់ខ្លួន នៅក្នុងកម្មវិធីដ៏ល្បីនៅប្រទេសចិន ដែលទទួលបាននូវការគាំទ្រ សរសើរដល់ប្អូនប្រុសគ្រប់គ្នា ដែលនៅក្មេងប៉ុណ្ណឹងសោះ អាចធ្វើឲ្យប្រទេសមានមុខមាត់តាមរយៈចំណេះដឹងរបស់ខ្លួន អាចនិយាយបានច្រើនភាសាបែបនេះ។
ដោយឡែកក្នុងនោះមានកូនខ្មែរ៣រូប ដែលមានសមត្ថភាពខ្លាំងៗ ទាំងចំណេះ និងសមត្ថភាព បានបង្ហាញទៅកាន់ប្រទេសដទៃ ក៏ដូចជាពិភពលោកបានដឹងដែលមានដូចជា ប្អូនប្រុសសាលិ លោកហុង ភារិន និងកីឡាករ ប៉ាល់ ជីវ័ន ដែលអ្នកទាំង៣នាក់នេះហើយបានធ្វើការលើកស្ទួយមុខមាត់ប្រទេសកម្ពុជាផ្ទួនៗគ្នា។
