ស្តាយទេ បើបាត់គាត់មែន ? ប្រទេសថៃនឹងផ្តល់សញ្ជាតិឱ្យលោក ហុង ភារិន ឲ្យគាត់រស់នៅទីនោះជារៀងរហូត…
ស៊ីហៀង
-

បើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា អ្នកតាមដាន កីឡា បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមថា​" ហុង ភារិន #អច្ឆរិយៈកម្ពុជា បើរដ្ឋាភិបាលកម្ពុជាមិនយកចិត្តទុកដាក់ទេ ថៃនឹងផ្ដល់សញ្ជាតិឱ្យគាត់រស់នៅទីនោះជារៀងរហូតមិនខានឡើយ ។ យប់នេះថៃហៅសម្ភាសក្នុងប៉ុស្តិ៍ទូរទស្សន៍ទៀតហើយ ចុះខ្មែរយើងបានធ្វើអ្វីខ្លះចំពោះគាត់ហើយឬនៅ? កុំចាំទាល់តែបាត់បង់ទើបស្ដាយក្រោយ ដឹងហើយថាមិត្តជិតខាងយើងគេឆ្លាតណាស់ ។

ខ្ញុំសរសេរលេងៗ តែវាជាការពិតមួយដែលត្រូវតែថែរក្សា ទោះបីជាថៃ ថាវត្តមាន ភារិន ក្នុងកម្មវិធីទូរទស្សន៍ធ្វើឲ្យមិត្តភាពកម្ពុជានឹងថៃមានភាពជាបងប្អូនកាន់តែប្រសើរឡើងក៏ដោយ !