កើតមកក្នុងលោកយើងនេះ គ្មានអ្នកណាម្នាក់ចង់រស់នៅលំបាកវេតនា ក្រតោកយ៉ាក គ្មានអ្នកណារាប់អាននោះទេ ហើយក៏គ្មានអ្នកណាម្នាក់ចង់រស់នៅតែម្នាក់ឯងក្នុងលោកដ៏ធំល្វឹងល្វើយនេះដែរ។ តួយ៉ាងដូចលោកយាយកំសត់ម្នាក់ ដែលគាត់រស់នៅតែម្នាក់ ទោះបីជាមានកូន តែកូនមិនដែលមកមើលម្តាយឡើយ ទុកឲ្យគាត់រស់នៅតែម្នាក់ឯង ដាំបាយ បោកខោអាវ ក៏ខ្លួនឯង។ បើដូចម្តាយគេដទៃវិញ ម្ល៉េះគេរស់នៅយ៉ាងសុខសាន្តបានទៅហើយ។
បើយោងតាមគណនីហ្វេសប៊ុករបស់ព្រះតេជគុណ ជ័យ ភានិត បានបង្ហោះសារយ៉ាងកំសត់ជីវិតលោកយាយ សំនឿន អាយុ 83 ឆ្នាំរស់នៅភូមិតាមួក ឃុំតុងរ៉ុង ស្រព្រៃឈរ ខេត្តកំពង់ចាម រស់នៅតែម្នាក់ឯងគ្មានកូនចៅនៅក្បែរ ទោះបីជាមានកូនក្តី តែគេមិនដែលមកមើលថែម្តាយឡើយ។
ព្រះតេជគុណបានប្រាប់ឲ្យដឹងថា "?កូនអើយហេតុអ្វីទុកម្តាយចោល? ម្តាយតែម្នាក់ចញ្ចឹមកូនដល់៤នាក់រស់បានពេញវ័យ តែហេតុអ្វីម្តាយតែម្នាក់កូនចញ្ចឹមគាត់មិនរស់ គួរអោយអាណិតលោកយាយ សំនឿន អាយុ 83 ឆ្នាំរស់នៅភូមិតាមួក ឃុំតុងរ៉ុង ស្រព្រៃឈរ ខេត្តកំពង់ចាម រាល់ថ្ងៃលោកយាយរស់នៅម្នាក់ឯង គ្មានកូនចៅមើលថែរក្សាឡើយ ដោយបោកខោអាវ ដាំបាយ ស្ល ដោយខ្លួនឯង លោកយាយមិនអាចធ្វើការអ្វីបានឡើយគ្មានថវិការ គ្មានកូនមកមើលថែ មានកូនប៉ុន្តែតែកូនទៅធ្វើការមិនដែរមកមើលម្តងណាឡើយ រាល់ថ្ងៃរស់រំពឹងលើអ្នកជិតខាងបានអោយបានសម្លលជារៀងរាល់ថ្ងៃ។
សង្ឃឹមថានឹងមានការអាណិតពីបងប្អូនសប្បុរសជនជួយដល់លោកយាយ ដែលគាត់រស់នៅភូមិឃុំខាងលើ។ទំនាក់ទំនងអាត្មាដោយផ្ទាល់ព្រះនាម ជ័យ ភានិតទូរស័ព្ទលេខៈ Tell: 0963733370 សូមអរគុណ ??? 28.08.2019"។
មានវិដេអូ៖
ប្រភព៖ ជ័យ ភានិត