ស្ដាប់ការរៀបរាប់ ! មនុស្ស​ «អច្ឆរិយៈកម្ពុជា» ហុង ភារិន បានរៀបរាប់រឿងរ៉ាវមួយចំនួន​ ​ក្នុងកិច្ច​សម្ភាសន៍​របស់​វិទ្យុ​និង​ទូរទស្សន៍​ ថោន​ ......
Panha
-

កាលពីពេលថ្មីៗនេះ យុវជនខ្មែរម្នាក់ឈ្មោះ​ ហុង ភារិន បានធ្វើឲ្យមហាជនជាច្រេីនមានការភ្ញាក់ផ្អើល និងមោទនភាពយ៉ាងខ្លាំងក្រោយរូបគេបានចូលរួមបង្ហាញសមត្ថភាពពិសេសធ្វើការតេស្ដសមត្ថភាពនៃការចងចាំ ក្នុងកម្មវិធីប្រឡងសមត្ថភាពរបស់ទូរទស្សន៍ប្រទេសថៃហើយ ក្រោយឆ្លងកាត់៣វិញ្ញាសាបានដោយជោគជ័យ រូបគេបានទទួលរង្វាន់តាមការស្នើសុំនោះគឺសៀវភៅ និងឧបករណ៍សិក្សាសម្រាប់ចែកចាយក្មេងៗក្រីក្រ ដែលរស់នៅឯខេត្តជ័យភូមិ សរុបជាទឹកប្រាក់ចំនួន ៤៥,០០០បាត លើសពីនេះខាងកម្មវិធីក៏បានបន្ថែមទឹកប្រាក់ទៅឲ្យបេក្ខជនរូបនេះចំនួន ១០,០០០ បាត ដើម្បីផ្តល់ទៅឲ្យអ្នកម្តាយនៅឯផ្ទះ ហើយគេទទួលបានការកោតសរសើរពីប្រជាជនថៃ លើសមត្ថភាពចងចាំដ៏ពិសេសអស្ចារ្យ គឺ ការចាំប្រតិទិនដល់ទៅ 700 ឆ្នាំ និងសមត្ថភាពចងចាំរូបភាពយ៉ាងអស្ចារ្យ មិនគួរឱ្យជឿ ហើយត្រូវគេបានដាក់រហហ្សនាមឲ្យយុវជននោះថា «អច្ឆរិយៈកម្ពុជា» ថែមទៀតផង។


ដោយឡែកនៅមុននេះបន្តិចមានគណនីហ្វេសបុកមួយមានឈ្មោះ Willy Sam បានបង្ហោះវីដេអូទាក់ទងនឹងយុវជនខ្មែរ ហុង ភារិន ៕​ ខាងក្រោមនេះជាខ្លឹមសាររបស់ Willy Sam បានរៀបរាប់អោយដឹងថា:

("(វីដេអូឃ្លីប​)​កិច្ច​សម្ភាសន៍​របស់​វិទ្យុ​និង​ទូរទស្សន៍​ ថោន​ អ្នកនាង​ ម៉ូលីនី​ ជាមួយ​ក្មួយ​ប្រុស​ ហុង​ ភារិន្ទ​ យុវជន​ខ្មែរ​ដ៏​អស្ចារ្យ​ដែលបានឡេីងទៅ​បង្ហាញ​សមត្ថភាព​នៅ​ក្នុងកម្មវិធី​ដ៏​ល្បីល្បាញ​របស់​សៀមគឺ​ Super 100 កាលពី​សប្ដាហ៍​មុន​។ ប្រវត្តិ​នៃ​ជីវិត​របស់​ ហុង​ ភារិន្ទ​ កម្សត់​ តស៊ូ​មិន​ធម្មតា​ប៉ុន្មាន​ឡេីយ។ មានស្រុកកំណេីតនៅ​ស្រុកចម្ការលេី​ ខេត្ត​កំពង់ចាម​?????")



សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា: