សៀមរាប៖កាលពីថ្ងៃទី២៧ ខែសីហា និងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ខេត្តសៀមរាប បង្ក្រាបបានជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធនឹងបទល្មើសលួចជាក្រុម ដោយធ្វើសកម្មភាពឆ្កឹះសោវ៉ាលីរបស់ភ្លៀវលួចយកសំភារៈ នៅចំណុចព្រលានយន្តហោះសៀមរាប ក្នុងប្រអប់យន្តហោះ។

ជនសង្ស័យទី១.ឈ្មោះ សុខ សុខន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប
ទី២.ឈ្មោះ សុវណ្ណ វីរ: ភេទប្រុសអាយុ៣២ឆ្នាំ ទីលំនៅភូមិរកាសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប
ទី៣.ឈ្មោះ រុណ រ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិគោកត្នោត ឃុំគោកចក ក្រុងសៀមរាប ខេត្តសៀមរាប
ទី៤.ឈ្មោះ ឌុល សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិបន្ទាយចាស់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប
ទី៥.ឈ្មោះ រិទ្ធសារៃ ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់៕


