តារាចម្រៀងប្រចាំផលិតហង្សមាស លោក ណុប បាយ៉ារិទ្ធ ដែលមានកេរ្តិ៍ឈ្មោះ ដ៏ល្បីល្បាញ ដោយសារតែទេពកោសល្យរបស់លោក បានធ្វើឲ្យមហាជន ជាច្រើនបានស្គាល់លោក និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន និងអ្នកគាំទ្ររបស់លោកផងដែរ។ ដោយឡែក នៅក្នុងគណនីហ្វេសប៊ុកមានបងប្អូនជាច្រើន បានបង្ហាញក្តីរំភើបចំពោះប្អូនប្រុសម្នាក់ ដែលមានឈ្មោះថា ភារិន ដែលបានសាងភាពល្បីល្បាញ និងធ្វើឲ្យប្រទេសកម្ពុជាយើង កាន់តែមានភាពល្បីល្បាញ ពីទេពកោសល្យ ដ៏អស្ចារ្យ ពីសមត្ថភាពនៃការចង់ចាំរបស់ប្អូនប្រុសម្នាក់នេះ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក ណុប ប៉ាយ៉ារិទ្ធ បានបង្ហោះសារថា "គាត់គឺជាមនុស្សដែលមានសមត្ថភាពដ៍អស្ចារ្យគួរអោយសរសើរ គាត់បានសាងនូវមោទនភាពដល់ប្រទេសកម្ពុជាក្នុងនាមជាកូនខ្មែរមួយរូប សមត្ថភាពកំរ ដែលមនុស្សគ្រប់រូបមិនងាយនិងធ្វើបាន ?????????"។

លោកបានបន្តទៀតថា "សូមចូលរួមផ្តល់កំលាំងចិត្តដល់គាត់ផង ជ័យជំនះរបស់គាត់គឺជាមោទនភាពរបស់ខ្មែរ ដែលបង្ហាញអោយឃើញថា ខ្មែរក៍មានបុគ្គលអច្ឆរិយដូចប្រទេសជិតខាងយើង និង ទូទាំងពិភពលោកដែរ ក្នុងនាមជាកូនខ្មែរជាជនរួមជាតិដូចគ្នា ទាំងសាច់ទាំងឈាម ទាំងបេះដូង។ សូមសរសើរ និង អរបអរសាទចំពោះគាត់ ???????????"។

ទន្ទឹមនឹងនេះលោកក៏ត្រូវបាន អ្នកគាំទ្រ នៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ជាច្រើនបានស្គាល់ប្អូនប្រុស ភារិន គឺជាបុគ្គលដែលមានសមត្ថភាពដ៏អស្ចារ្យ ម្នាក់នៅក្នុងបេះដូង៕











មានវិដេអូ៖
ប្រភព៖ Bayyareth Nop