ភ្នំពេញ៖ ពិតជារឿងមួយដែលគួរឲ្យសង្វែកជាខ្លាំង និងអាណិតតារាសម្តែង សួង ស៊ីធឿន ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ចំណុចខាងមុខយានដ្ឋានជាងស្រ៊ុងលើផ្លូវ១១៥ ស្ថិតនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

តារាស្រីរូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ធ្វើឲ្យមហាជនមានការអាណិតដល់នាងជាខ្លាំង ព្រោះតែជិតអ្នកទាំងពីរនាក់ និងភ្ជាប់ពាក្យជាមួយគ្នានៅខែ១១នេះហើយ តែជារឿងអកុសល និងជារឿងមួយដែលគួរឲ្យសង្វែកខ្លាំងមែនទែន ដោយខាងប្រុស គាត់បានលាចាកលោកយើងទៅដោយសារតែគ្រោះថ្នាក់ចរាចរណ៍។

កញ្ញាបានបង្ហោះយ៉ាងខ្លីថា "កុំខ្លាចណាបងអូននៅជិតបង♥️? ខែ11យេីងភ្ជាប់ពាក្យ♥️?" ។ គ្រាន់តែបានឃើញសារនេះភ្លាម ធ្វើឲ្យមហាជនស្ទើរស្រក់ទឹកភ្នែក អាណិត និងសោកស្តាយ ចំពោះកញ្ញានិងក្រុមគ្រួសារ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់។

ចំណែកបងស្រីរបស់ កញ្ញា សួង ស៊ីធឿន ដែលត្រូវជាអនាគតបងថ្លៃ លោក សូ តារា បានបង្ហោះសារទាំងទឹកភ្នែកថា "អូនទៅលឿនម៉េសអូនភ្លេចអ្វីដែរបានសន្យានឹងបងហើយមែនទេ?ណាថាមើលថែរក្សាប្អូនស្រីបងអោយល្អនឹងសាងគ្រួសារមួយមានសុភមង្គលនោះបងអត់បានភ្លេចសំលេងកាយវិការគ្រប់យ៉ាងរបស់អូនទេ វានៅនឹងត្រជៀកបងទាំងអស់ មានពេលណាដែលបងជួបអូន អូនមិនញញឹមសើចដាក់បង ពួកយើងជិតខ្លាចជាបងប្អូននឹងគ្នាទៅហើយចុះមិចបានអូនទៅលឿងម៉េស គ្រប់យ៉ាងជានិស្ស័យយើងបានស្គាល់គ្នាត្រឹមនឹង សូនអូនទៅកាន់សុខតិ្តភពចុះណា កើតជាតិក្រោយក៉ំអោយអភ័ព្វ ដូចជាតិនេះទៀត ?? ហេតុអីទេវតាអយុត្តិធម៍ម៉េសប្អូនញ៉ុមស្លូតបូតដឹងខុសត្រូវចេះគោរពចាស់ទ៉ំណាស់ហេតុអីបានបែបនឹង គ្រប់យ៉ាងបងគ្មានថ្ងៃភ្លេចអូនបានទេណាប្អូនសំលាញ់?"។

គួរបញ្ជាក់ផងដែរ សង្សាររបស់កញ្ញា សួង ស៊ីធឿន គាត់មានឈ្មោះថា សូ តារា ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរារណ៍ នៅចំណុច ខាងមុខយានដ្ឋានជាងស្រ៊ុងលើផ្លូវ១១៥ ស្ថិតនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ កញ្ញាបានប្រាប់ទៀតថា លោក សូ តារា គឺជាមនុស្សចិត្តល្អ គោរពចាស់ទុំ ពិសេសជាមនុស្សដែលនាងស្រលាញ់ស្មើរជីវិត៕
















ប្រភព៖ Soung Sereyroth