ជួយស៊ែរបន្តផង! មកស្គាល់គណនីហ្វេសបុ៊ក អច្ឆរិយៈកូនខ្មែរយើង ដែលសាងភាពអស្ចារ្យឲ្យប្រទេសកម្ពុជា និងប្រវត្តិត្រួសៗ...(មានវីដេអូ)
សីហា
-

ថៃ៖ ប្រិយមិត្តប្រហែលជាបានជ្រាបព័ត៍មានរបស់ប្រទេសថៃ ពីយុវជនខ្មែរម្នាក់ដែលមានឈ្មោះ ហុង ភារិន ជានិស្សិតអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ រ៉ាឆាផាត់ឆៃយ៉ាភូមិ ប្រទេសថៃ កំពុងតែធ្វើពិភពលោកកោតសរសើរមិនដាច់ពីមាត់ ចំពោះការបង្ហាញនូវសមត្ថភាពពិសេសរបស់គាត់ ដោយបានចង់ចាំលេខរាប់រយ រាប់ពាន់ខ្ទង់ និង ប្រក្រតិទិនជាច្រើនឆ្នាំទៀតផង ដែលមនុស្សដទៃទៀតមិនអាចធ្វើបានដូចគាត់ ក្នុងកម្មវិធីអច្ឆរិយៈលើស១០០ ឬ Super100” នៃ ទូរទស្សន៍Workpoint Entertainment។

ក្នុងនោះដែរ លោកបាន​ឆ្លង​កាត់​វគ្គ​ធ្វើ​តេស្ដ​សមត្ថភាព​ជា​ច្រើន​ដំណាក់​កាល និង​ល្អិត​ល្អន់​បំផុត​ពី​សំណាក់​អ្នក​រៀប​ចំ​កម្មវិធី ហើយ​បេក្ខភាព​ដែល​ធ្វើ​បាន​សម្រេច​ទៅ​តាម​វិញ្ញាសា ទើប​គណៈកម្មការ ឬ​អ្នក​រៀប​ចំ​កម្មវិធី​បាន។ក្នុង​កម្មវិធី​នោះ​ទៀត​សោត​បេក្ខជន ភារិន​ មិន​ត្រឹម​តែ​អាច​ចង់​ចាំ​ថ្ងៃ​ខែ​ក្នុង​ប្រតិទិន​បាន​យ៉ាង​ល្អ​នោះ​ទេ លោក​ថែម​ទាំង​ចង់​ចាំ​លេខ​រៀង​ពេល​កម្មវិធី​តម្រូវ​ការ​សន្លឹក​បៀរ​រហូត​៥២​សន្លឹក​។

បន្ទាប់ពីមានភាពល្បីល្បាយទូទៅពិភពលោកមក មានមហាជនជាច្រើនចង់ដឹងថា តើគាត់មានហ្វេសប៊ុកឈ្មោះអ្វី ? ពេលនេះអាកំបាំងបានលាតត្រដាងហើយ ហ្វេសប៊ុករបស់គាត់មានឈ្មោះថា Phearin Phakorn ។

គួរបញ្ជាក់ថាដែរថា គាត់មានឈ្មោះថា ហុង_ភារិន អាយុ២២ឆ្នាំ មានស្រុកកំណើតនៅ ខេត្តកំពង់ចាម។ ជាមួយគ្នានេះដែរ តាមរយៈគេហ ទំព័រមួយ បានដកស្រង់សម្ដីនិងប្រវត្ដិរបស់ យុវជន អច្ឆរិយៈ រូបនេះថា « ខ្ញុំកើតនៅក្នុងគ្រួសារក្រីក្រ ដែលឪពុកម្តាយបានលែងលះគ្នាតាំងពីអាយុ១១ឆ្នាំម្ល៉េះហើយខ្ញុំដឹងថា អ្នកម្តាយឆ្លងកាត់ការលំបាកជាច្រើនក្នុងការចិញ្ចឹមបីបាច់កូន ដោយមិនចង់ឲ្យគ្រួសា រលំបាក ខ្ញុំក៏បានព្យាយាមខិតខំរៀន និងសន្សំប្រាក់រហូតទទួលបានអាហារូបករណ៍បន្តការសិក្សានៅប្រទេសថៃ។រូបគាត់បានប ន្ថែមថា « គ្រា ដែលនៅក្មេង រូបខ្ញុំបានក្លាយជាក្មេងដែលខ្លាចសង្គម ព្រោះតែក្រុមគ្រួសារជួបបញ្ហាជាច្រើន ដោយឪពុកម្តាយតែង ឈ្លោះគ្នាជាប្រចាំ។ ខ្ញុំមិនចង់ចេញពីផ្ទះ ហើយក៏មិនចង់ទៅរៀននោះដែរ ព្រោះតែខ្លាចអ្នកដទៃ។

ប៉ុន្តែថ្ងៃមួយបងប្រុសរបស់ខ្ញុំ បានប្រាប់ខ្ញុំថា “បើចង់បំបាត់ការដែលខ្លាចសង្គមបែបនេះ គឺព្យាយាមអានសៀវភៅឲ្យបានច្រើន។ ចាប់ពីថ្ងៃនោះមក ខ្ញុំក៏ព្យាយាមអានសៀវភៅ ហើយភាគច្រើន គឺខ្ញុំអានសៀវភៅចិត្តវិទ្យា ដែលនិយាយពីតម្រូវការពីខ្លួនឯង ព្រមទាំងការថែរក្សាខ្លួនឲ្យបានល្អ» ហើយសព្វថ្ងៃគេកំពុងបន្ដការសិក្សានៅសាកលវិទ្យាល័យ ជ័យភូមិ ក្នុងប្រទេសថៃ។បន្ទាប់ពីបានឈ្នះនៅក្នុងកម្មវិធីទូរទស្សន៍នេះហើយ លោកបានទទួលរង្វាន់ពិសេស រួមមាន សៀវភៅ ខ្មៅដៃ និងសម្ភារៈសិក្សាជាច្រើនទៀត យកទៅប្រគល់ជូនសិស្សសាលាបឋមសិក្សាក្នុងខេត្តជ័យភូមិ ហើយក្រុមការងារក៏បានប្រគល់ទឹកប្រាក់ចំនួន ១០០០០ បាត បន្ថែមទៀតទៅ ភារិន ជាប្រាក់រង្វាន់លើកទឹកចិត្ត និងជួយដោះស្រាយជីវភាព ជូនម្ដាយផងដែរ៕

មានវីដេអូខាងក្រោម៖