មិនធម្មតា ! លោកឧកញ៉ា ហ៊ុន ជា ព្រឹកថ្ងៃព្រហស្បតិ៍នេះ នាំយកវត្ថុស័ក្តិសិទ្ធិជាច្រើនទៅឲ្យលោកឪច្រឹក ប្រសិទ្ធី....
កាលពីព្រឹកមិញនេះដោយយោងតាមប្រភពគណនីហ្វេសបុកផេករបស់លោកឧកញ៉ា ហ៊ុន ជា បានបង្ហោះអោយដឹងថា : («ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។

ថ្ងៃនេះ ជាថ្ងៃសីល, ខ្ញុំបានមកវត្តច័ន្ទបុរីវង្ស លោកឪច្រឹក ហើយក៏យកទេយ្យទាន និងបច្ច័យ មកប្រគេនព្រះសង្ឃ និងលោកយាយលោកតា ដើម្បីឧទ្ទិសកុសលដល់ជូនដល់អ្នកមានគុណ និងសូមអោយវត្ថុមានឫទ្ធិទាំងអស់ជួយថែរក្សា បងប្អូនប្រជាជនខ្មែរ ជាពិសេសអង្គព្រះមហាក្សត្រ និងប្រមុខថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា សូមអោយមានសុខភាពល្អរឹងមាំ ដើម្បីគង់ជាម្លប់ដល់ប្រជាជនទាំងអស់គ្នា។

ហើយក៏សូមអោយបារមីគ្រប់ទិសទី ថែរក្សាប្រទេសខ្មែរ អោយរួចចាកផុតអំពីគ្រោះភ័យទាំងពួង។ សូមអនុមោទនាបុណ្យទាំងអស់គ្នា។ មានតែខ្មែរទេ ដែលស្រលាញ់ខ្មែរ, ហ៊ុន ជា ដើម្បីខ្មែរ»៕)






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។