ប្រពៃណាស់...អន្ទិតកក្តដា សុភ័ណ្ឌ នៅតែធ្វើការងារសង្គម ទោះបីមានអ្នកមនុស្សមួយចំនួនតូច មិនពេញចិត្តក៏ដោយ...
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់អន្ទិតកក្តដា សុភ័ណ្ឌ ហើយដែលប្អូនតែងតែជួយដល់ជនទីទាល់ក្រ ចាស់ជរា និងក្មេងកំព្រា ដែលកំពុងតែមានការលំបាក ស្វែងរកសប្បុរសជន ជួយដល់ពួកគាត់ផង ព្រោះពេលខ្លះគាត់ក៏ដាច់បាយ ដាច់ទឹក គ្មានផ្ទះសំបែងត្រឹមត្រូវ ជាដើម។


បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kakada Sophorn - កក្កដា សុភ័ណ្ឌ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា​ "ល្ងាចនេះខ្ញុំត្រូវមកមានភារកិច្ចផ្ទាល់ខ្លួននៅខេត្តសៀមរាមនេះ តែខ្ញុំបានយកពេលទំនេរខ្លះរបស់ខ្ញុំមកជួយដល់ពួកគាត់តិចឬច្រើនមិនសំខាន់អ្វីដែលសំខាន់គឺសទ្ធានិង មានប្រយោជន៍ចំពោះសង្គម #សូមជូនបុណ្យផងបងប្អូន #គុណធម៌ជីវិត"។


ទន្ទឹមនិងនេះក៏មានបងប្អូនជាច្រើន​ នៅតែគាំទ្រនូវទង្វើរល្អ នៅក្នុងសង្គម មិនថាតិចឬច្រើន គឺសុទ្ធតែទង្វើរល្អ។ ដូចនេះ សូមបងប្អូនមេត្តាជួយដល់ពួកគាត់បន្តផង​ ព្រោះតែមានមនុស្សជាច្រើន​ ណាស់ដែលត្រូវការបងប្អូនឲ្យជួយដល់ពួកគាត់៕


ប្រភព៖ Kakada Sophorn - កក្កដា សុភ័ណ្ឌ