មហាជនជាច្រើន ប្រាកដជាបានជ្រាបហើយថា ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានឡើងកាន់តំដែងក្នុងរយៈពេលពីខែមកនេះ គឺលោកបានធ្វើឲ្យខេត្តព្រះសីហនុ មានការប្រែប្រួលអ្វីខ្លះ ទាំងប្រព័ន្ធលូ ស្ពាន ផ្លូវថ្នល់ គឺមានការងាយស្រួលជាងមុន ហើយលោកក៏បាន ធ្វើការដាំដើមឈើ និងលែងកូនត្រី ដើម្បីជាផលប្រយោជន៍ទៅថ្ងៃមុខផងដែរ។

បើយោងតាមគណនីហ្វេសប៊ុករបស់ ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារពីសកម្មភាពរបស់ឯកឧត្តមថា "រយះពេល២ខែ ដែលឯកឧត្ដម គួច ចំរេីន ទទួលតំណែងជា អភិបាលខេត្តព្រះសីហនុ បានដឹកនាំដាំកូនឈេីប្រមាណជិត៣០០០ដេីម និងលែងកូនត្រីប្រមាណ១៥ម៉ឺនក្បាលក្នុងនោះ:
-ថ្ងៃទី១៥ ខែកក្កដា ដាំកូនឈេីចំរុះចំនួន២.២០០ដេីម លេីផ្ទៃដី២ហិចតា
-ថ្ងៃទី២៦ ខែកក្កដា លែងកូនត្រី៥០.០០០ក្បាល និងមេត្រីពូជ២០គីឡូក្រាមនៅបឹងត្រាវ
-ថ្ងៃទី២៩ ខែកក្កដា ដាំដេីមនាងនួនជាង២០០ដេីម តាមដងវិថីនៅតំបន់អូត្រេះ និង
-ថ្ងៃទី២៩ ខែសីហា ដាំកូនឈេីក្រញូង គគីរ ៥០០ដេីម និងប្រលែងកូនត្រី១០ម៉ឺន នៅតំបន់អូរត្រជាក់ចិត្ត ស្ថិតនៅព្រំប្រទល់ស្រុកព្រៃនប់ និងស្ទឹងហាវ"។

ហើយក្នុងនោះ លោកក៏ចុះមកពិនិត្យប្រព័ន្ធអូរ នេះ គឺដើម្បីជួយសម្រួល ដល់ការលិចលង់ ដោយសារជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ន ស្របពេលដែលខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងលឿន ប្រព័ន្ធលូ អូ ប្រឡាយទឹកហូមិនទាន់តាមតម្រូវការ ហេីយប្រព័ន្ធលូខ្លះត្រូវដីហូរចូលពេញ ។ ម្យ៉ាងទៀតតំបន់មួយចំនួនជាដីរងទឹកភ្លៀង ត្រូវបានប្រែក្លាយជាអាគារពាណិជ្ជកម្ម សណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ។ល។ ធ្វើឱ្យនៅពេលភ្លៀងម្តងៗត្រូវជន់លិចផ្ទះប្រជាពលរដ្ឋ នៅតាមតំបន់ទំនាបមួយចំនួន ៕





ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ