ឈប់ព្រួយបារម្ភទៀតទៅ ...សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យត្រួតពិនិត្យឡើងវិញ ចំពោះគម្រោងដកហូតដី របស់សាលានៃក្តីសង្ឃឹម ដែលមានអ្នកធំមួយចំនួនចង់លេបត្របាក់យកដីសាលា...
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា School of Hope បានបង្ហោះសារថា នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ដោយសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ បំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលបានអន្តរាគមន៍បញ្ជា អោយពិនិត្យឡេីងវិញចំពោះគម្រោងដកហូតដី របស់ សាលានៃក្ដីសង្ឃឹមនិងកុមារកំព្រា សាខាក្រុងព្រះសីហនុពីសំណាក់ក្រសួងសង្គមកិច្ច តបតាមការលេីកឡេីងរបស់ ឯឧ សុខសុវណ្ណវឌ្ឍនាសាប៊ុង ទីប្រឹក្សារាជរដ្ឋាភិបាលនឹងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ដែលលោកខិតខំមកស្រាវជ្រាវរឿងនេះយ៉ាងសស្រាក់សស្រាំប្រកបដោយស្មារតីជាមន្ត្រីបម្រេីពលរដ្ឋដោយឈរលេីគោលការណ៍ស្មោះត្រង់។


នៅក្នុងគណនីហ្វេសប៊ុករបស់ សាលានៃក្តីសង្ឃឹមនិងកុមារកំព្រាបានបង្ហោះសាររៀបរាប់កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ថា "ថ្នាក់ដឹកនាំ សាលាក្ដីសង្ឃឹមគ្រប់ជាន់ថ្នាក់ សិស្សានុសិស្សកុមារកំព្រា ទាំងអស់ សូមថ្លែងអំណរអរគុណជ្រាលជ្រៅបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលបានអន្តរាគមន៍បញ្ជា អោយពិនិត្យឡេីងវិញចំពោះគម្រោងដកហូតដី របស់ សាលានៃក្ដីសង្ឃឹមនិងកុមារកំព្រា សាខាក្រុងព្រះសីហនុពីសំណាក់ក្រសួងសង្គមកិច្ច តបតាមការលេីកឡេីងរបស់ ឯឧ សុខសុវណ្ណវឌ្ឍនាសាប៊ុង ទីប្រឹក្សារាជរដ្ឋាភិបាលនឹងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ដែលលោកខិតខំមកស្រាវជ្រាវរឿងនេះយ៉ាងសស្រាក់សស្រាំប្រកបដោយស្មារតីជាមន្ត្រីបម្រេីពលរដ្ឋដោយឈរលេីគោលការណ៍ស្មោះត្រង់ ! សិស្សានុសិស្ស កុមារ កំព្រា លោកគ្រូអ្នកគ្រូទាំងអស់ ចងចាំមិនភ្លេចនូវគុណូបការៈនេះ ។ សូមចែករំលែក ស៊ែរ ( share ) ពត៏មាននេះទៅកាន់បងប្អូន សិស្សានុសិស្ស អាណាព្យាបាលសិស្សទាំងអស់ដើម្បីកុំអោយមានការបារម្មណ៏រឿងនេះតទៅទៀត ។ សូមអរគុណដោយក្តីគោរព"។


ជាមួយគ្នានោះដែរ ឯកឧត្តម វិល្លាម បានរៀបរាប់ថា "វាអាក្រក់ពេក ដែលឃ្លានសូម្បីដីមួយដុំដែលគ្រាន់ទុក អោយក្មេងកំព្រារស់នៅ វារហាមពេក ដែលក្ររហាម ដល់ថ្នាក់ទៅដណ្ដេីមដីក្មេងក្រីក្រ គ្នាកេីតមកកំព្រាអត់ឪពុកម្ដាយអត់ទីជម្រក ខ្លះមានផ្ទុកជំងឺជាដេីម គ្នាសល់ប៉ុននឹងទុកជ្រក ហេីយអស់លោករហេមរហាមប៉ុណ្ណាទៅបានទៅចង់យកដីហ្នឹងនោះ ? អស់លោកចាំមុខខ្ញុំទុក ឬផ្ដិតរូបទុកមេីល រួចចំណាំក្នុងចិត្តចុះ ថាអីក៏ដោយ តែដល់ដៃខ្ញុំហេីយគឺកុំសង្ឃឹមអោយសោះ អភិបាលខេត្តមួយនោះជំនាញខាងយកដីរដ្ឋក៏អញ្ចឹង ត្រូវត្រៀមខ្លួន" ។


ប្រភព៖ School of Hope