ស្វាយរៀង៖ កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីប្រើអំពើហិង្សាលើនារី បម្រើការងារនៅ KTV ម្នាក់ ក្រោយពីឡើងឋានសួគ៌ជាមួយគ្នា មិនឲ្យលុយ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់លេខ១៥ផ្ទះសំណាក់ បាវិតឋានសួគ៍ ក្នុងភូមិបាវិតកណ្ដាល សង្កាត់/ក្រុងបាវិត ។

ជនសង្ស័យមានឈ្មោះថា ហ៊ាង រ៉ា អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូក្រោន មានទីលំនៅភូមិវាំងឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកនារីរងគ្រោះ មានអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកខារ៉ាអូខេ (ផ្ការីកក្នុងសួនជាយដែន) មានទីលំនៅភូមិស្មាច់មានជ័យ ឃុំស្មាច់មានជ័យ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

នៅមុនពេលកើតហេតុជនសង្ស័យនិងនារីរងគ្រោះ បានចូលដេកផ្ទះសំណាក់ បន្ទាប់ពីរួមរ័ក្សរួច ក៏បានដើរចេញពីក្នុងបន្ទប់ ធ្វើមិនដឹង ភ្លាមនោះ នារីគ្រោះ បានទារលុយ ពេលនោះក៏កើតជាហិង្សា ដោយជនសង្ស័យ បានវាយមួយដៃចំក្បាលជនរងគ្រោះ ។ក្រោយមកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងចាត់ការតាមនីតិវិធីច្បាប់៕