ភ្នំពេញ ៖ ករណីលោកគ្រូបង្រៀនម្នាក់ ត្រូវបានគេបាញ់ស ម្លាប់កាលពីកណ្តាលអធ្រាត្រ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ឥឡូវនេះ ការពិតត្រូវបានលាតត្រដាងហើយ សមត្ថកិច្ចស្រាវជ្រាវ រហូត ចាប់បាន គឺជាប្រពន្ធ ដែលជួលគេនិងបក្ខពួកអ្នកស ម្លាប់តែជនដៃដល់កំពុងរត់គេចខ្លួន នៅល្ងាចថ្ងៃទី២៩ ខែសីហានេះ ។ ជនជាប់ចោទដែលសមត្ថកិច្ចបានចាប់ខ្លួនខាងលើ ឈ្មោះ ឃឿន ស៊ីហ៊ន ហៅស៊ី ហ៊ន ភេទស្រីអាយុ២៦ឆ្នាំ គ្មានមុខរបរស្នាក់នៅជាមួយប្តី(សពឈ្មោះ រឿន រតនា) នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្បែរកន្លែងកើតហេតុខាងលើ។

នារីដែលជាប្រពន្ធរូបនេះជាអ្នករៀបចំផែនការបាញ់សម្លាប់ប្តីរបស់ខ្លួនឯង ដោយសារជនរងគ្រោះជាប្តីរស់នៅមិនចុះសម្រុងនឹងគ្នាទើបនាងសម្រេចចិត្តដូច្នេះ។ នាងបានបញ្ជាក់ថា កន្លងមកប្តីរបស់នាង (សព) មានទំនាស់ជាមួយនាងរស់នៅមិនចុះសម្រុងគ្នា ហើយក៏ធ្លាប់បានទំនាស់ពាក្យសំដីគ្នាជាមួយឈ្មោះ ..... ជាអតីតមិត្តប្រុសរបស់នាងផងដែរ ទើបនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នាងបានទូរស័ព្ទណាត់ជួបគ្នារៀបចំផែនការបាញ់ស ម្លាប់ប្តីខ្លួនដោយឲ្យបក្ខពួកមិត្តប្រុស(សាហាយ) ជាអ្នកធ្វើសកម្មភាពស ម្លាប់។
សូមទស្សនាវីដេអូខាងក្រោម៖




