អន្ទិតកក្តដា សុភ័ណ្ឌ តបទៅអ្នកច្រណែន ឈ្នានីសវិញថា កុំខឹងនឹងកុំស្អប់ ចំពោះបុគ្គលទាំងនោះអី ផ្ទុយទៅវិញ ពួកគាត់ពិតជាគួរឲ្យអាណិតណាស់ ព្រោះថា...
-

អន្ទិតកក្ដដា សុភ័ណ្ឌ ដែលជាបុគ្គលម្នាក់ បានចូលរួមយ៉ាងសកម្ម នៅក្នុងការជួយដល់ជនទីទាល់ក្រ និងជនពិការ ព្រមទាំងក្មេងកំព្រាជាច្រើនអ្នក ដែលកំពុងតែត្រូវការគេជួយ។ តែដោយសារមានមនុស្សជាច្រើន មានការមិនពេញចិត្តចំពោះទង្វើររបស់អន្ទិតរូបនេះ តែអន្ទិតរូបនេះ នៅតែបន្តធ្វើការងារមួយនេះទៅមុខទៀត។


នៅមុននេះ អន្ទិតកក្តដា សុភ័ណ្ឌ បានបង្ហោះសារថា "អ្នកដែលខឹង និន្ទា ច្រណែន ឈ្នានីសយើង ពុំមែនជាបុគ្គលដែលយើងត្រូវស្អប់នោះទេ ផ្ទុយទៅវិញ ពួកគេគួរឲ្យអាណិតណាស់ ព្រោះអ្នកទាំងនោះមិនអាចរកសេចក្តីសុខឲ្យខ្លួនឯងបាន #រួម​គ្នា​ជិះ​កង់​ដេីម្បីការងារមនុស្សធម៌"។


យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន នៅតែគាំទ្រ នៅទង្វើរល្អរបស់ អន្ទិតកក្តដា សុភ័ណ្ឌ ដែលបានជួយដល់ ជនទីទាល់ក្រជាច្រើន ដែលកំពុងតែលើកដៃសំពះ សូមការជួយពីសប្បុរសជននោះ៕


ប្រភព៖ Kakada Sophorn - កក្កដា សុភ័ណ្ឌ