រន្ធត់ណាស់ ! មុននេះបន្តិច រថយន្តសង្រ្គោះបន្ទាន់ របស់មន្ទីរពេទ្យ សម្តេចតេជោស្រអែម កំពុងដឹកអ្នកជម្ងឺឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះ....
ដំណឹងបឋម ៖ នៅថ្ងៃទី 30.08.2019 វេលាម៉ោង 12:45នាទី រថយន្តសង្រ្គោះបន្ទាន់ របស់មន្ទីរពេទ្យ សម្តេចតេជោស្រអែម កំពុងដឹកអ្នកជម្ងឺ ពីមន្ទីរពេទ្យស្រអែម ទៅ មន្ទីរពេទ្យភូមិភាគ4 ខេត្តសៀមរាប ពេលធ្វើដំណើរដល់ចំណុច អូរដូនស្ងួន ស្ថិតក្នុងភូមិសាស្រ្ត ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ស្រាប់តែរថយន្ត ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះ ខូចខាតទាំងស្រុង ។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចស្រុកគូលែន បានចេញរថយន្តពន្លត់អគ្គីភ័យ 01គ្រឿង ចុះទៅអន្តរាគមន៍ ពន្លត់ ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ។ ករណីនេះពុំបណ្តាលឲ្យមានអ្នករងរបួស និងស្លាប់ឡើយ ។




ប្រភព៖Sam Nang
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។