សូមអបអរសាទរផង ! ពិតជាគូរឲ្យស្រលាញ់ណាស់ កូនអ្នកចំបាំងក្រោយសង្គ្រាម (កូនសុនខហិតមីន) កើតមួយសំបុកបាន៨ក្បាលហើយ…
ហ្វេសបុក : នៅវេលាយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន (CMAC) បានទទួលកូនអ្នកចំបាំងក្រោយសង្គ្រាម(កូនសុនខហិតមីន) កេីតមួយសំបុកទៀតមានចំនួន៨ក្បាល។ សូមកោតសរសេីរមន្ត្រីជំនាញខាងកូនសុនខនេះដែលបានបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ នឹងការមេីលថែរ៕

សុនខ ហិតរកគ្រាប់មីន និង ជាតិផ្ទុះ ដែលសត្វសុនខទាំងនេះ កន្លងមក មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាបានទិញយកមកពីបរទេស ដោយសុនខមួយក្បាលមានតម្លៃជាង១ម៉ឺនដុល្លារ ប៉ុន្តែឥឡូវនេះ កម្ពុជាអាចបង្កាត់ពូជ និង បង្ហាត់បង្រៀនសុនខ ឱ្យចេះហិតគ្រាប់មីន និង ជាតិផ្ទុះដោយខ្លួនឯងបាន ដោយជោគជ័យ ។
កូនខែ្មរអាចធ្វើបាន ដូចជាកម្មវិធីបង្កាត់ពូជសុនខហិតមីន និង គ្រាប់ទូទៅទទួលបានជោគជ័យ ដោយក្នុងឆ្នាំ២០១៨កន្លងទៅនៅវេលាយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩កេីតមួយសំបុកទៀតមានចំនួន៨ក្បាល ៕





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។