ល្បីខ្លាំងណាស់ ! លោកជំទាវ បាន ស្រីមុំ សមាជិកសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានជួបលើកទឹកចិត្តនិស្សិតកម្ពុជា ហុង ភារិន ដែលមានសមត្ថភាពអច្ឆរិយៈ ....
Panha
-

ប្រិយមិត្តប្រហែលជាបានជ្រាបព័ត៍មានរបស់ប្រទេសថៃ ពីយុវជនខ្មែរម្នាក់ដែលមានឈ្មោះ ហុង ភារិន ជានិស្សិតអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ រ៉ាឆាផាត់ឆៃយ៉ាភូមិ ប្រទេសថៃ កំពុងតែធ្វើពិភពលោកកោតសរសើរមិនដាច់ពីមាត់ ចំពោះការបង្ហាញនូវសមត្ថភាពពិសេសរបស់គាត់ ដោយបានចង់ចាំលេខរាប់រយ រាប់ពាន់ខ្ទង់ និង ប្រក្រតិទិនជាច្រើនឆ្នាំទៀតផង ដែលមនុស្សដទៃទៀតមិនអាចធ្វើបានដូចគាត់ ក្នុងកម្មវិធីអច្ឆរិយៈលើស១០០ ឬ Super100” នៃ ទូរទស្សន៍Workpoint Entertainment។

ដោយឡែកនៅរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩នេះ លោកជំទាវ បាន ស្រីមុំ សមាជិកសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិនបានជួបលើកទឹកចិត្តនិស្សិតកម្ពុជាលោក ហុង ភារិន ៕​ នៅក្នុងនោះផងដែរយោងតាមការបង្ហោះរបស់គណនីហ្វេសបុក Ly Solin បានអោយដឹងថា:("លោកជំទាវ បាន ស្រីមុំ សមាជិកសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានជួបលើកទឹកចិត្តនិស្សិតកម្ពុជា?? ហុង ភារិន ដែលមានសមត្ថភាពអច្ឆរិយៈ ។")