កាលពីពេលថ្មីៗនេះ មានករណីដ៏សា ហាវ មួយបានកើតឡើង ដោយប្រពន្ធជាមួយសាហាយបានរៀបគំរោង បាញ់ ស ម្លាប់ប្តី ហើយធ្វើជាយំស្រែក ទឹកភ្នែកហូររហាម មើលហើយគួរឲ្យអាណិតណាស់ តែដល់ពេលដឹងធាតុពិត ហួសនិយាយ។ នេះគឺជារឿងហួសចិត្ត ហើយក៏គួរឲ្យអាណិតក្មេងៗ ដែលត្រូវបាត់បង់ឪពុក ទាំងវ័យក្មេង តើឲ្យពួកគាត់សង្ឃឹមអ្វី?។ ពេលនេះក្មេងៗក្លាយជាក្មេងកំព្រាទាំងវ័យក្មេង គ្មានឪពុកនៅចាំមើលថែ គ្មានម្តាយ ដែលចាំផ្តល់ភាពកក់ក្តៅ ដល់ពួកគាត់។ មហាជនពិតជា មិនគួរឲ្យទាល់តែសោះ ចំពោះរឿងហេតុមួយនេះ។

ដោយឡែកក្រោយពីបានមានការចែករំលែកតៗគ្នា ពីការបា ញ់ស ម្លាប់ដ៏ព្រៃ ផ្សៃនេះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Pheng Ryna បានបង្ហោះសារថា "ឃើញរូបភាព Sweet Sweet ចឹងមិននឹកស្មានថានាងជាប្រពន្ធជាអ្នករៀបគំរោងការសម្លាប់ប្ដីខ្លួនឯងសោះ។

យោងតាមហ្វេសប៊ុកមានឈ្មោះថា Loeung Chanvichet បានសសេរថា ៖ មី ស្រីថោកទាបអញថានាងឯង គឺនាងឯងមែន បងប្រុសខំធ្វើតាមនាងគ្រប់បែបយ៉ាងទោះឃើញនាងយកសាហាយមកដេកដល់ផ្ទះក៏ដោយ ហេតុអីនាងឯងអោយសាហាយនាងឯងបា ញ់ស ម្លាប់គាត់ទៀត។

ចំណែកឯអាខោនហ្វេសប៊ុកមួយទៀតដែលមានឈ្មោះថាPrak mony Sangsimeng ក៏បានសសេរដែរថា៖ ផិតប្តី ច្រេីនលេីកអស់ទ្រព្យសម្បត្តិគ្នានៅតែអត់អោនឱ្យទៀតហេតុអ្វីនៅដាច់ចិត្តស ម្លាប់គ្នាទៀត(ដាក់គុក វាម៉ាជីវិតទៅ)។

នៅអេខោនហ្វេសប៊ុកមួយទៀតមានឈ្មោះថា៖ Ah Ly LY ក៏បានសសេរដែរថា៖ ?បាត់ហើយភាពកក់ក្តៅ អាសូរណាស់ក្មេងៗ?។

Sokea Seang ឯងចាំបានអត់កាលវាស្រឡាញ់លោកគ្រូដំបូង វាប្រច័ណ្ឌលោកគ្រូជាមួយពួកយើង?ភ្នែកវាសម្លឹងពួកយើងម្តងៗចង់សុីទាំងរស់?។

សូមបញ្ជាក់ថា៖ ករណីលោកគ្រូបង្រៀនម្នាក់ត្រូវបានគេបាញ់ ស ម្លាប់កាលពីកណ្តាលអធ្រាត្រ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅល្ងាចថ្ងៃទី២៩ ខែសីហានេះ ដែលជាឃាត ករ គឺនាងជាប្រពន្ធរបស់សពបានជួលឃាត ករ ជាបក្ខពួកស ម្លាប់ តែជនដៃដល់ កំពុងរត់គេចខ្លួន។
ជនជាប់ចោទដែលសមត្ថកិច្ចបានចាប់ខ្លួនខាងលើ ឈ្មោះ ឃឿន ស៊ីហ៊ន ហៅស៊ីហ៊ន ភេទស្រីអាយុ២៦ឆ្នាំ គ្មានមុខរបរស្នាក់នៅជាមួយប្តី(សពឈ្មោះ រឿន រតនា)នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្បែរកន្លែងកើតហេតុខាងលើ។
(ដោយ Pheng Ryna)"។









ប្រភព៖ Pheng Ryna