ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ លោកគ្រូបង្រៀនម្នាក់ ត្រូវបានគេបាញ់ស ម្លាប់ ទាំងកណ្តាលអធ្រាត្រ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅល្ងាចថ្ងៃទី២៩ ខែសីហានេះ ដែលជាឃាត ករ គឺនាងជាប្រពន្ធរបស់សពបានជួលឃាត ករជាបក្ខពួកស ម្លាប់ តែជនដៃដល់កំពុងរត់គេចខ្លួន។

គ្រាន់តែទទួលបានដំណឹងមួយនេះ បានធ្វើឲ្យមហាជន ពិតជាហួសចិត្តជាខ្លាំង ជាពិសេស គឺអាណិតដល់ក្មេងៗ ដែលជាក្មេងជនរងគ្រោះ តើឲ្យពួកគាត់ សង្ឃឹមអ្វី បើពួកគាត់នៅក្មេងៗយ៉ាងនេះ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ ប្អូនស្រីរបស់ជនរងគ្រោះបានបង្ហោះសារ ទាំងខ្លោចចិត្តថា "មី ប្រពន្ធ ជាឃាត ករ មី នេះសា ហាវ វាសំដែងសមណាស់ ហើយថែមទាំងលាបពណ៏បងអញថាមានស្រី មានប្រពន្ធចុងទៀត នេះហើយនាងឯងចង់បានទ្រព្យប្តីដើម្បី (សូមបងទៅអោយបានសុខ យុត្តិធម៏មានសំរាប់បងហើយបងរតនា)"។

ទន្ទឹមនឹងនេះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា គ្រូរី ស្រលាញ់សន្តិភាព បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃម្សិលមិញថា "បើឯងទៅជិះឡាន មី ប្រកាច់ហ្នឹង និងសា ហាយ ស ម្លាប់ ឯងមិនបានទេ"RIP"
ឱ!មហាមិត្តខ្ញុំអើយ ១១ឆ្នាំមុនយើងលេងទាត់សី លេងបាល់ រៀន ច្រៀង រាំរបាំ ហូបចុកជាមួយគ្នា២ឆ្នាំពេញ ម្តេចឆ្នាំនេះឯងរងគ្រោះដល់ជីវិតបែនេះ!មើលចុះឡើងៗទើបដឹងថាជាមិត្តខ្ញុំគាត់ស្លូតបូតណាស់កាលនៅរៀនគ្រូថ្នាក់៣ឯកទេស សិល្បះសូន្យរូប សិល្បះដូតន្រ្តី និងនាដសាស្ត្រ។សូមព្រ លឹង មហាមិត្តបានទៅកាន់សុគិភពកុំបីឃ្លៀងឃ្លាតឡើយ។ត្រូវចងចាំកុំយកស្រីដែលគេ ពិសេសស្រីប្រវត្តិអាក្រក់ មិនចេះកែ។មី ស្រីចង្រៃ ស ម្លាប់ សូម្បីគ្រូបង្រៀន ចង់ទៅមិនប្រកាច់ទៅៗទុកកូនឱ្យមិត្តអញមើលបានតើ ចាំបាច់នាំសាហាយមកស ម្លាប់ មិត្តអញធ្វើអី?"។

គួរបញ្ជាក់ផងដែរថា ជនជាប់ចោទដែលសមត្ថកិច្ចបានចាប់ខ្លួនខាងលើ ឈ្មោះ ឃឿន ស៊ីហ៊ន ហៅស៊ី ហ៊ន ភេទស្រីអាយុ២៦ឆ្នាំ គ្មានមុខរបរស្នាក់នៅជាមួយប្តី(សពឈ្មោះ រឿន រតនា) នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្បែរកន្លែងកើតហេតុខាងលើ៕

















ប្រភព៖ គ្រូរី ស្រលាញ់សន្តិភាព