មហាជនជាច្រើន ប្រាកដជាបានស្គាល់ លោក ឧកញ៉ា ទៀ វិចិត្រ ហើយ ដែលលោក បានគឺជាបុគ្គលម្នាក់ បានចូលរួមយ៉ាងសកម្ម នៅក្នុងការជួយដល់ចាស់ជរា កុមារកំព្រា ពិសេស គឺលោកយាយ លោកតា ដែលគាត់កំពុងតែលក់ ដូរនៅតាមផ្លូវ ។ មានមនុស្សជាច្រើន ដែលលោកបានជួយ តាមរយៈ ការឧបត្ថម្ភ ជាប្រាក់ ឬ តាមរយៈការជួយផ្សេងដែលលោកអាចជួយបាន។

ព្រោះតែទង្វើរដ៏ល្អ និង ទឹកចិត្តដ៏ល្អរបស់លោក បានធ្វើឲ្យមហាជន ជាច្រើន ពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការគាំទ្រយ៉ាងខ្លាំង ចំពោះរូបលោក ។ មួយវិញទៀត លោកបានជួយសង្គ្រោះដល់សត្វជាច្រើន ដែលបានរងគ្រោះ ដើម្បីជួយដល់អភិរក្សសត្វព្រៃ ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក ទៀ វិចិត្រ បានបង្ហោះសារនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះថា "យើងម្នាក់ៗមិនអាចរស់បាន 100 ឆ្នាំទៀតទេ កុំចំណាយពេលឈ្លោះគ្នា ខឹងស្អប់គ្នាច្រើនពេក ត្រូវប្រើពេលវេលាដែលនៅសល់ផ្តល់ក្តីស្រលាញ់ ភាពផ្អែមល្ហែម ភាពកក់ក្តៅឲ្យគ្នា ចេះថែរក្សាគ្នា ទើបជីវិតមាន័យនិងមិនស្តាយក្រោយពេលបាត់បង់គ្នា...៚។ទៀ វិចិត្រ"។


ក្រោយពេលលោកបង្ហោះសារមិនទាន់បានប៉ុន្មានផង មានអ្នកចុចឡាច និង ស៊ែរជាច្រើន ព្រោះតែអត្តន័យនៅក្នុងសារនីមួយៗចាក់ដោតចំអារម្មណ៍របស់មហាជន ជាខ្លាំង។ ហើយបងប្អូន ក៏សូមឲ្យរូបលោក នៅតែបន្តការជួយដល់សង្គមជាបន្តទៀត ព្រោះនេះគឺជាទង្វើរដ៏ល្អ ពិសេស អាចជួយដល់អ្នកទន់ខ្សោយ ដែលគាត់កំពុងតែត្រូវការជំនួយពីលោក ៕







ប្រភព៖ ទៀ វិចិត្រ TEA VICHET