នៅមុននេះបន្តិចយោងតាមប្រភពគណនីហ្វេសបុករបស់លោក Pheng Vannak News បានបង្ហោះរឿងរ៉ាវទាក់ទងនឹងអន្តិត កក្កដា សោភ័ណ៕ ក្នុងនោះផងដែរលោកបានរៀបរាប់អោយដឹងថា:

("ខ្ញុំសង្កេតឃេីញអ្នកខ្លះស្អប់ប្អូន កក្កដា សោភ័ណ្ឌ ថែមទាំង Live Video និយាយអំពីអំពេីអាក្រក់យ៉ាងនេះ ឬ យ៉ាងនោះ អំពីប្អូន កក្កដា សោភ័ណ្ឌ ។ ពីមុនក្លាយជាមិត្តហ្វេសប៊ុករបស់ខ្ញុំ ខ្ញុំមិនបានដឹងថា ប្អូន កក្កដា សោភ័ណ្ឌ មានរឿងអ្វីខ្លះនោះទេ ប៉ុន្ដែចាប់តាំងពីគាត់ក្លាយជាមិត្តក្នុង ហ្វេសប៊ុករបស់ខ្ញុំ ឃេីញថា គាត់សាងតែអំពេីល្អ មិនដែលធ្វេីអំពេីអាក្រក់ដាក់ខ្ញុំនោះទេ ។
តែបេីប្អូនធ្លាប់មានកំហុស សូមអោយប្អូន កក្កដា សោភ័ណ្ឌ កែប្រែ ហេីយបន្តធ្វេីអំពេីល្អថែមទៀតដេីម្បីរួចចំណែកផ្នែកមនុស្សធម៌ក្នុងសង្គម ។ ប្អូន កក្កដា សោភ័ណ្ឌ បានសួរយោបល់ខ្ញុំថា តេី គួរប្ដឹងឬមិនប្ដឹងចំពោះ ប្អូនស្រីម្នាក់ដែល Live Video វាយប្រហារគាត់ ? ខ្ញុំបានប្រាប់ថា កុំយកពេលវេលាមានតម្លៃទៅឈ្លោះ ឬ ប្ដឹងផ្ដល់ជាមួយមនុស្សស្រី ។ ប្អូនបន្តធ្វេីអំពេីល្អកាន់តែច្រេីន មនុស្សស្រីនោះ កាន់តែអស់តម្លៃ ។")


