បងប្អូនមហាជនជាច្រើន ប្រាកដជាបានស្គាល់ពីវត្តមាន លោក ផែង វណ្ណៈ ដែលរូបលោក បានចូលរួមយ៉ាងសកម្មនៅក្នុង សង្គមមនុស្សធម៏ ហើយលោកក៏បានជួយដល់ជនរងគ្រោះ ដោយសារការបាត់បង់ដីធ្លីផងដែរ នាពេលកន្លងមក។ លោកជាបុគ្គលម្នាក់ ដែលមហាជនតែងតែមានការស្ញប់ស្ញែង គោរព ចំពោះឧត្តមគតិដែលលោកខំជួយដល់ជនរងគ្រោះ ។ អ្វីដែលកាន់តែពិសេសនោះគឺ លោកបានជួយដល់ ដល់មនុស្សដែលកំពុងតែខ្វះខាត។

កាលពីថ្ងៃម្សិលមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកផែង វណ្ណៈ ក៏បានបង្ហោះសារយ៉ាងខ្លី អមជាមួយរូបភាពមួយសន្លឹក ដោយលោកបានរៀបរាប់ថា "ជូនប្អូន K01 បេីប្អូនយកជំនួយជាថវិកាទៅជូនដល់យុវជន ហុង ភារិន នៅថៃព្រោះតែចង់បានផលប្រយោជន៍អ្វីមួយត្រលប់មកវិញ ថ្ងៃក្រោយកុំធ្វេីល្អជាង ព្រោះអំពេីល្អពិតប្រាកដមិនត្រូវការផលតបស្នងទេ ។ បេីជួយរបៀបហុតទឹកសំលឹងកាក កុំជួយល្អជាងនាំតែចិត្តហ្មងសៅដូចប្អូន K01 ធ្វេីនៅពេលនេះទេ" ។

លោកបានបន្តទៀតថា "បេីអ្នកធ្វេីអំពេីល្អព្រោះតែចង់បានផលតបស្នង បានន័យថា អ្នកកំពុងយកអំពេីល្អធ្វេីអាជីវកម្មហេីយ ។ អំពេីល្អពិតប្រាកដគឺធ្វេីចេញពីចីត្តជ្រះថ្លាហេីយមិនប្រាថ្នាផលតបស្នងទេ ។ បេីអ្នកធ្វេីអំពេីល្អព្រោះចង់បានផលអ្វីមួយត្រលប់មកវិញ អ្នកគួរតែឈប់ទៅកុំអោយខូចចិត្តទាន់ "។



ប្រភព៖ Pheng Vannak News