កាលពីថ្ងៃម្សិលមិញ លោក អាចារ្យធំ នគររាជ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងរឿងរបស់ប្អូនប្រុស ហុង ភារិន ដែលនិស្សិតខ្មែរម្នាក់ ដ៏អស្ចារ្យ ក្រោយពីបានបង្ហាញសមត្ថភាព នៅក្នុងកម្មវិធីមួយនៅប្រទេសថៃ។ ដំណឹងនេះបានធ្វើឲ្យមហាជន មានការសប្បាយចិត្ត និងរំភើបជាខ្លាំង។

នៅក្នុងគណនីហ្វេសប៊ុករបស់ អាចារ្យធំ នគររាជ បានបង្ហោះសារថា "គ្រាប់ពូជម្នាក់នេះ ពីមុនគ្មានឱកាស? ខ្វះកាំជណ្ដើរ? ត្រូវបានគេមើលរំលង?... ដល់ខ្ទាតចូលដីគេ គេរើសយកទៅបណ្តុះបានផលល្អ ទើបនាំគ្នាអួតថា «ពូជអញ» ។ #សៀម បានចារពាក្យមួយឃ្លាដ៏សាមញ្ញទុកនៅវិមានតម្កល់ព្រះសពលោកឪសួង នៅខេត្តស៊ីសាកេត ថា៖ ?«រុក្ខជាតិល្អ គូនឹងដីល្អ» (❗ពិចារណា)។

ហុង ភារិន៖ ប្អូនមិនមែនជាចំណាប់ខ្មាំងរបស់បុគ្គលណាម្នាក់ផ្ដាច់មុខឡើយ! ប្អូនត្រូវអរគុណ ដឹងគុណអ្នកដែលជួយឲ្យប្អូនបានរៀនសូត្រ រហូតបានចេះដឹង និងល្បីឈ្មោះ ! តែកុំទៅរំភើបត្រេកអរ ស៊ីជោរជាមួយពួកមនុស្សដែលរត់ទៅតោងជើងខោប្អូន បញ្ជោរប្អូន ក្រោយពេលប្អូនល្បីហើយនោះ ព្រោះពួកនោះជាពួកដេកចាំស៊ីពែទេ។

សូមស្វាគមន៍វត្តមាន #អច្ឆរិយកម្ពុជា វិលមកកាន់ #មាតុភូមិអង្គរ នៃយេីងជាថ្មីម្ដងទៀត ដោយស្ពាយនាំមកជាមួយនូវ មោទនភាព ជូនប្រជាជាតិ៕(អរគុណបេះដូងមនុស្សខ្មែរពិត! សប្បុរសជនពិត! ដែលលោកអ្នកតែងតែផ្ដល់ក្ដីមេត្តាធម៌ សន្ដោសប្រណី លើកទឹកចិត្ត គ្រាប់ពូជម្នាក់នេះ) ៚ សូមជួយថែរក្សា #ពូជអញ ផង! ? យសោធបុរៈ, ៤កើត ភទ្របទ ព.ស ២៥៦៣ ។អាចារ្យធំ ៚ #សម្រង់សំណេរ"។




ប្រភព៖ អាចារ្យធំ នគររាជ