នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ លោក ហុង ភារិន ដែលជានិស្សិតអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ រ៉ាឆាផាត់ឆៃយ៉ាភូមិ ប្រទេសថៃ បានបង្ហាញសមត្ថភាពចងចាំ មិននឹកស្មាន ទើបបងប្អូនខ្មែរ និងពិធីករ ក្នុងកម្មវិធី បានដាក់រហ័សនាមថា "អច្ឆរិយៈកម្ពុជា " ហើយក៏ធ្វើឲ្យមហាជន មានការកោតសរសើរពីសមត្ថភាពរបស់ប្អូនជាខ្លាំង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក Pao Ploy - អ្នកចំរៀងOriginal បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "ថ្ងៃនេះខ្ញុំសូមនិយាយអំពីយុវជន ហុង ភារិន ជានិស្សិតអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ រ៉ាឆាផាត់ឆៃយ៉ាភូមិ ប្រទេសថៃ បានធ្វើរឿងដែលពិភពលោកភ្ញាក់ផ្អើលដោយប្រើចិត្តនិងខួរក្បាល បង្ហាញនូវសមត្ថភាពពិសេសរបស់គាត់ ទើបគាត់ត្រូវបានគេហៅថា អច្ឆរិយៈ ។

បេក្ខជន ហុង ភារិនកាលពីពេលកន្លងទៅ ភារិនបានចូលរួមបង្ហាញសមត្ថភាពពិសេសទាក់ទងទៅនឹងការចងចាំថ្ងៃខែនៅលើប្រតិទិននៅក្នុងកម្មវិធីដ៏ល្បីប្រចាំប្រទេសថៃ Super 100 តែមិនទាន់ចេញវីដេអូពេញ ទើបតែនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះទើបចេញវីដេអូពេញ ពេលបានមើលហើយពិតជាមិនសរសើរមិនបាននូវសមត្ថភាពក៏កម្ររកមានលើមនុស្សទូទៅ "។

នៅក្នុងគណនីហ្វេសប៊ុក របស់លោក ប៉ាវផ្លយ បានរៀបរាប់បន្ថែមទៀតថា "ហេតុអីបានជាបងប្អូនខមិន មិនដឹងអីអញ្ចឹង ប្អូននៅស្រុកគេ សិក្សានៅស្រុកគេ គឺមានច្បាប់របស់ប្រទេសគេ មិនដូចប្រទេសកម្ពុជាយើងទេ មុននឹងបងប្អូនខមិន ជេរ ប្អូនប្រុសនោះ មានដឹងពីហេតុផលច្បាស់ឬនៅ? "។ លោក ប៉ាវផ្លយ បានបន្តទៀតថា " យើងធ្វើបុណ្យ យើងយកថវិកាទៅជូនប្អូនប្រុស គ្រាន់តែជូនប្អូនប្រុសទៅ ចាំបាច់អីទាល់តែសម្ភាសន៍ ទៅថតវិដេអូ តើបងប្អូន មានយល់ពីច្បាប់ប្រទេសគេដែរឬទេ?។

គួររំលឹកផងដែរថា កាលពីម្សិញតាមគណនីហ្វេសប៊ុករបស់លោកK 01 បានបង្ហោះថា "សូមប្រិយមិត្តជេរខ្ញុំតាមចិត្តចុះ ព្រោះK01ចង់និយាយពីអារម្មណ៍ពិតតែ ប៉ុណ្នោះ ពីរយប់បីថ្ងៃនេះបានយល់ហើយ ក្រែងប្រាប់ បងថា មិនដឹងថ្ងៃណាមកខ្មែរមែនទេ???? ចុះពេលនេះប្អូនៅឯណា វិញ? ក្រែងប្រាប់ បងថា អ្នកធំនៅស្រុកខ្មែរ មិនអោយទាន់ឡាយនឹងថតវីឌីអូមែនទេ??? ចុះព្រឹកមិង មេចបានប្អូនឡាយបានថតវីឌីអូបាន មនុស្សដែលចេះដឹង គេមិនពូកែកុហកបែបនេះទេអូន ព្យាយាមកែឡើងវិញ ជូនពរអោយជោគជ័យ សំរាប់K01វិញ ចាត់ទុកថាមិន បានស្គាល់ មនុស្សដូចជាប្អូនចុះ ព្រោះបងមិនដល់ប្អូនទេ សូមទោសផងប្រិយមិត្ត អាចជេរខ្ញុំតាមចិត្តចុះ។" ស្រាប់តែគណនីហ្វេសប៊ុក "មនុស្ស មាស អ្នកប្រម៉ាញ់ព័ត៌មាន" បានComment ជេរ និស្សិតហុង ភារិនថា "“ខ្ញុំនឹងចាំមើលថា លោកឯងបានប៉ុន្មានទឹក ហុង ភារិន អាមនុស្សក្រពើ ហុង ភារិនលោកឯងកុំអស្ចារ្យពេក បងK01ខំស្ពាយជំនួយរាប់សិបពាន់ដុល្លាឆ្លងពីប្រទេសមួយទៅប្រទេសមួដើម្បីយកជំនួយទៅជួយលោកឯងលោកឯងដឹងផង បងK01មួយៗថ្ងៃខំប្រឹងរកជំនួយយកទៅជួយលោកឯង អាមនុស្សក្រពើ ខ្ញុំខឹងខ្លាំង"។










សូមទស្សនាវិដេអូទាំងអស់គ្នា៖
ប្រភព៖ Pao Ploy - អ្នកចំរៀងOriginal