កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Vei Samnang បានបង្ហោះសារថា ដោយរកឃើញឈើ ពីកំណាត់ធំៗ ដែលមានប្រហែលជាង១០ម៉ែត្រគូបឯណោះ និង រថយន្តប៉ាកុងចំនួន០៣ ដែលត្រូវបានឈ្មួញទុច្ចរិត យកមកលាក់ក្នុងភូមិសាស្ត្រ ភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់។

នៅក្នុងគណនីហ្វេសប៊ុក ខាងលើបានបង្ហោះសារថា"ខ្ញុំបានប្រាប់ហើយថា កំពង់ស្ពឺ មិនមិនជាទីកន្លែងស្ងប់សុខសម្រាប់ឧក្រិដ្ឋជន ពួនសម្ងំប្រព្រឹត្តនូវបទល្មើសនោះទេ។ ជាក់ស្តែងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងបានរុករកឃើញឈើហ៊ុបចំនួន០២កំណាត់ធំៗ (ប្រហែលជាង១០ម៉ែត្រគូបឯណោះ) និង រថយន្តប៉ាកុងចំនួន០៣ ដែលត្រូវបានឈ្មួញទុច្ចរិត យកមកលាក់ក្នុងភូមិសាស្ត្រ ភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់"។

កម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយលោកវរសេនីយ៏ទោ សោម ពុទ្ធតារា មេបញ្ជាការស្រុក បានបញ្ជាឲ្យបទល្មើសបទធនធានធម្មជាតិ ក្នុងនោះកម្លាំងបានរុករកឃើញឡានកែច្នៃ(បាកុង)ចំនួន០៣គ្រឿង និងឈើគគីរចំនួន០២ដុំ ដែលស្មើ៩ម៉ែត្រគីប៦៦៩ផ្លាន នៅក្នុងព្រៃស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ។

បច្ចុប្បន្ន ឈើគគីរ០២ដុំ បានប្រគល់ឲ្យមន្ត្រី ផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់រក្សាជាអ្នកទុក ចំណែកឯឡានកែច្នៃបាកុង យកមករក្សាទុកជាណ្តោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដើម្បីស្រាវជ្រាវរកមុខសញ្ញា ប្រព្រឹត្តិបទល្មើសព្រៃឈើបន្ត ៕








































ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ