បើយោងតាមគណនីហ្វេសប៊ុក របស់លោក Huy Bunleng បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ថា " គិតត្រឹមម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ 115-116 ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កំពុងបន្តហក់ឡេីង ដល់កម្ពស់ ៥.៦៥ម៉ែត្រពីបាតស្ទឹង ក្នុងនោះទឹកបានហូរកាត់លេីផ្លូវជាតិជាបណ្តើរៗហើយ ស្របពេលដែលធាតុអាកាសធាតុមេឃកំពុងភ្លៀងធ្លាក់តិច ច្រើនជាបន្ត ។

ស្ថានភាពនេះ អជ្ញាធរបានធ្វើការសន្និដ្ឋានថា ប្រសិនបើភ្លៀងនៅតែធ្លាក់បន្តនារសៀលថ្ងៃនេះ កម្ពស់ទឹកអាចនឹងឡេីងដល់កំរិតកម្ពស់ ប្រកាសអាសន្ន ៥.៨០ម៉ែត្រ។ ទោះជាយ៉ាងនេះក្តី គិតត្រឹមវេលាថ្ងៃត្រង់ថ្ងៃដដែលចរាចរណ៍តាមផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង នៅបើកដំណើរការទៅមកធម្មតា។

បច្ចុប្បន្នកម្លាំងគណបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់សីលាកំពុង ដាក់កម្លាំងប្រចាំការ សម្រួលការងារផ្សេងៗ។




ប្រភព៖ Huy Bunleng