នៅលើបណ្តាញសង្គមហ្វេសប៊ុក កំពុងតែធ្វើការចែករំលែក ពីមន្រ្តីប៉ូលីសចរាចរណ៍ម្នាក់ ដែលគាត់បានកំពុងតែអង្គុយហូបអាហារ នៅតាមផ្លូវ ដែលមើលទៅពិតជាកំសត់មែនទែន។ កាលពីពេលកន្លងមកយើងក៏ធ្លាប់បានឃើញមន្រ្តីប៉ូលីសម្នាក់ទៀត ដែលគាត់កំពុងតែកាន់នំប័ុង នៅក្នុងដៃ ទុកគ្រាន់ហូប ឬធ្វើជាអាហារសម្រន់ ពេលដែលគាត់ឃ្លាន ព្រោះការធ្វើជាប៉ូលីសចរាចរណ៍ ពិតជាពិបាកណាស់ ត្រូវនៅហាលថ្ងៃ ហាលភ្លៀង មិនបានសម្រាក ស្រួលដូចគេ ហើយមានពេលខ្លះក៏មានអ្នកស្អប់ថែមទៀត តែនេះក៏ដើម្បីសុខសុវត្ថិភាពរបស់បងប្អូនដែរ។

ព្រោះតែខ្លាចបងប្អូន មានគ្រោះថ្នាក់ ខ្លាចបងប្អូន មិនគោរពច្បាប់ ដោយមានអ្នកខ្លះ សូម្បីតែសុខសុវត្ថិភាពរបស់ខ្លួនឯងក៏មិនស្រលាញ់ផង ព្រោះតែខ្លាចខូចម៉ូតសក់ មិនហ៊ានពាក់មួក ពេលជួបប៉ូលីសចរាចរណ៍ខំប្រឹងជិះគេចខ្លួន ចុះបើពាក់មួកសុវត្ថិភាពទាំងអស់គ្នាទៅ តើមានមន្រ្តីប៉ូលីសណា ចាប់យើង?

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះរូបភាពរបស់មន្រ្តីប៉ូលីសម្នាក់ដែលគាត់កំពុងតែអង្គុយញុាំ ឲ្យបានលឿន ដើម្បីការពារសុខសុវត្ថិភាពរបស់ប្អូនប្រជាពលរដ្ឋ ។ នៅក្នុងគណនីហ្វេសប៊ុកនោះ បានសរសេររៀបរាប់ថា "មិនសំខាន់ថាម្ហូបអ្វី មិនសំខាន់ថាទីកន្លែងណា សំខាន់គឺញុាំអោយបានលឿន ដេីម្បីឆាប់បន្តភារកិច្ចជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ"។
ពួកគាត់បានខំប្រឹងទាំងយប់ទាំងថ្ងៃ ដើម្បីការពារសុវត្ថិភាពរបស់បងប្អូន មិនឲ្យជួបគ្រោះថ្នាក់ចរាចរណ៍ ដោយគ្រាន់តែពាក់មួកសុវត្ថិភាព ពេលធ្វើដំណើរ និងពាក់ខ្សែរក្រវ៉ាត់ ដើម្បីការពារសុខសុវត្ថិភាព មិនថាខ្លួនយើងផ្ទាល់ ឬអ្នកផ្សេង កុំឲ្យជួបនូវបញ្ហា ឬគ្រោះថ្នាក់ដ៏អាយុជីវិតរបស់បងប្អូន៕