ហួសចិត្ត...សមត្ថកិច្ច ឃាត់ខ្លួនលោកសង្ឃក្លែងក្លាយម្នាក់ ដែលដើរបោកប្រាស់លុយរបស់ប្រជាពលរដ្ឋ...
ក្រុងកោះរ៉ុង ៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នេះ វេលាម៉ោង ១០និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះរ៉ុងសន្លឹមបានឃាត់ខ្លូនជនសង្ស័យម្នាក់ ដែលក្លែងខ្លួនជាសង្ឃ ដើម្បីដើរបោកប្រាស់ប្រជាពលរដ្ឋ ដោយគ្មានគិតពីសីលធម៏ និងធ្វើឲ្យខូចសាសនា ដែលហេតុការណ៍នេះបានកើតឡើង ចំណុច ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

ជនសង្ស័យមានឈ្មោះថា រុន រស្មី ភេទប្រុស អាយុ ៣៧ឆ្នាំ ស្រុកកំណើត ភូមិជ្រៃ ឃុំសាធ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានក្លែងខ្លួនជាសង្ឃដើរបោកប្រាស់ប្រជាពលរដ្ឋពិតប្រាកដមែន។ បច្ចុប្ប្នន្នកម្លាំងនគរបាលប៉ុស្តិ៍បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីចាត់ការតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។