អបអរសាទរផង...លោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុង ផ្តល់រង្វាន់លើកទឹកចិត្ត ចំពោះប្អូនប្រុស ខន សុវណ្ណភូមិ សិស្សវិទ្យាល័យកោះកុង ថវិកា១០០០ ដុល្លា និង...
-

កាលពីថ្ងៃម្សិលមិញ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស លទ្ធផលជូន សិស្សានុសិស្ស ៧៩,០៥២នាក់ ឬស្មើ ៦៨.៦២ភាគរយ បានទទួលជោគជ័យ។ នៅក្នុងនោះមានសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន ២៤៣០នាក់, ជាប់និទ្ទេស C ចំនួន ៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤,១០០នាក់ និងនិទ្ទេស E ចំនួន ៥៦,២៣២នាក់។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Huy Bunleng បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះសារការអបអរសាទរចំពោះប្អូនប្រុសម្នាក់ នៅខេត្តកោះកុង ដែលបានជា​ប់និទ្ទេស A ។ នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា "ខេត្តកោះកុងមានសិស្សម្នាក់ ដែលប្រឡងបាក់ឌុបឆ្នាំ២០១៩នេះ ជាប់នេ្ទសA ក្នុងនោះរដ្ឋបាលខេត្តកោះកុងបានសម្តែងការអបអរសាទរ ចំពោះបេក្ខជនសិស្សរូបនោះ ឈ្មោះខន សុវណ្ណភូមិ ភេទប្រុស រៀននៅវិទ្យាល័យកោះកុង ។ លោកជំទាវមិថុនា ភូថងអភិបាលខេត្តកោះកុងនឹងផ្តល់រង្វាន់លើកទឹកចិត្ត ថវិកា១.000 ដុល្លា និងកំព្យូទ័រយួរដៃមួយគ្រឿង"៕


ប្រភព៖ Huy Bunleng