ភ្នំពេញ៖ នេះមិនមែនជាលើកទី១ ឬទី២ទេ ប៉ុន្តែជាលើកទី៣ ហើយ ដែលហាងសាឡនល្បីក្នុងប្រទេសកម្ពុជាឈ្មោះ «បីយូធីស្ទរ» បានប្រារព្ធពិធីចែកសញ្ញាប័ត្រជូនសិស្សានុសិស្សដែលមកសិក្សាផ្នែកសាឡនក្នុងហាងរបស់ខ្លួន។តួយ៉ាងនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នេះ លោក ងួន សាង ដែលជាម្ចាស់ហាងវ័យក្មេង បានសម្រេចចិត្តរៀបចំពិធីកម្មវិធីចែកសញ្ញាប័ត្រជាលើកទី៣ យ៉ាងធំសម្បើម ដែលមើលទៅពិតជាមានស្ដង់ដារខ្លាំង ជូនទៅដល់សិស្សដែលទើបបញ្ចប់ការសិក្សាផ្នែកសាឡនក្នុងហាង បីយូធីស្ទរ «Beauty Store» ទាំង៨សាខា។

ដោយឡែកនៅក្នុងពេលថ្មីៗនេះនេះម្ចាស់ហាងផ្ទាល់ដែលមានឈ្មោះថា Xiang Zobie បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ជ្រើសរើសអង្គរក្ស បន្ថែម ប្រាក់ខែ250$ ឡេីងទៅ រេីសអ្នក អនាម័យ ប្រាក់ខែ150$ រេីសសន្តិសុខ 150$ រេីសអ្នកលេីកទូរស័ព្ទ 200$ មានកន្លែងស្នាក់នៅ ផ្តល់អាហារ៣ពេល មានប្រាក់លេីកទឹកចិត្តផ្សេងៗផងដែរចាប់អារម្មណ៍ អាចឆាតមកបានណា។













