ភ្នំពេញ៖ នៅកាលពីពេលថ្មីៗនេះបានកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែតារាសម្តែងស្រីម្នាក់ដែលកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនគឺនោះថ្មីៗនាង បេនី យ៉ាំង បានបើកបង្ហាញពីមុខមាត់ថ្មីរបស់នាងក្រោយពីកែរច្រមុះនិងទើបតែចាក់មុខ V ហើយនៅប្រទេសកូរ៉េរួច។
យ៉ាងណាមិញ បេនី យ៉ាំងពេលនេះកំពុងតែស្ថិតនៅក្នុងទឹកដីប្រទេសកូរ៉េដោយនាងបានប្រាប់មកអ្នកគាំទ្ររបស់នាងថា នាងនិងវិលត្រឡប់មកស្រុកខ្មែរវិញនៅក្នុងពេលខាងមុខនេះគឺថ្ងៃទី១៤ តាមរយៈការឡាយវិដេអូហើយនាងបានប្រាប់ឲ្យដឹងទៀតថា នាងទើបចាក់មុខ V នៅប្រទេសកូរ៉េដោយនាងប្រាប់ត្រួសៗថាយកខ្លាញ់ភ្លៅចាក់លើផ្ទៃមុខ ។ ផ្ទៃមុខរបស់ បេនី យ៉ាំង មើលទៅប្លែកខុសពីមុន តែយ៉ាងណាពេលនេះទើបតែចាក់ថ្មីៗមិនទាន់មើលឃើញស្អាតនោះទេ ។
សូមរំលឹកផងដែរថាសម្រាប់ច្រមុះរបស់នាងដែលធ្វើមួយរយៈមុននោះបានខូចទ្រង់ទ្រាយដោយសារមានខ្ទុះ ដែលនាងត្រៀមធ្វើម្តងទៀតនៅពេលក្រោយអាចមួយឆ្នាំទៀត ។ ការបង្ហាញសម្រស់របស់ បេនី យ៉ាំង ដោយមិនមានការលាក់លៀមនោះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការអាណិតអាសូរហើយខ្លះក៏បានជូនពរឱ្យ បេនី យ៉ាំង ឆាប់បានស្រស់ស្អាតដូចដើម ៕







