ភ្នំពេញ ៖ កាលពីយប់ម៉ោង១០ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ចំណុចផ្ទះលេខ១៦១ ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីចង .កស ម្លាប់ខ្លួន ដោយពុំដឹងមូលហេតុ ហើយក៏គ្មាននរណាម្នាក់បានដឹង លុះរំលងបានប៉ុន្មានថ្ងៃក្រោយមក ក៏មានក្លិនស្អុយចេញពីកន្លែងស្នាក់នៅ ទើបផ្អើលដល់ប្រជាពលរដ្ឋចូលទៅមើល ក៏ប្រទះឃើញបាត់បង់ជីវិតនៅក្នុងបន្ទប់។
.jpg?1570791929)
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពែន សុភារិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងរៀបចាំផ្កា មានស្រុកកំណើតនៅ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តបាត់ដំបង ។
.jpg?1570791936)
តាមសម្តីម្ចាស់ផ្ទះខាងលើបានឲ្យដឹងថា មុនកើតហេតុ គាត់ទើបមកពីក្រៅ នៅវេលាម៉ោង២២យប់ ខណ:មកដល់ផ្ទះ ក៏មានក្លិនស្អុយចេញពីផ្ទះដែលគាត់ជួលអោយគេ។ ភ្លាមនោះ គាត់ ស្មានតែមានកណ្ដុរងាប់ ក៏ដើររកមើលពេញផ្ទះ រហូតដើរទៅដល់បន្ទប់ក្រោយ លុះរុញទ្វារចូល ក៏ប្រទះឃើញ បុរសរងគ្រោះ ចង . កស ម្លា ប់ខ្លួនទៅហើយ។
.jpg?1570791948)
ប្រភពដដែលបន្តថា បុរសរងគ្រោះទើបតែចូលមកស្នាក់នៅបានប្រហែល ៣ទៅ៤ថ្ងៃប៉ុណ្ណោះ ហើយឧស្សាហ៍ឃើញជនរងគ្រោះយំ ពេលដែលគាត់សួរ ជនរងគ្រោះថាមិនអីនោះទេ និងបានផ្ដែផ្ដាំរូបគាត់ថា ស្អែកនឹងទៅបាត់ដំបងហើយ បើមានកម្មពីធីការអី ហៅផង បានប្រមាណជា ២ថ្ងៃ ដល់ថ្ងៃកើតហេតុ ក៏ប្រទះឃើញ ជនរងគ្រោះ ចង .ក ស្លា ប់ បាត់ទៅហើយ រួចក៏ទាក់ទងទៅខាងសមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍ភ្លាមៗនៅចំណុចកើតហេតុតែម្តង ។
.jpg?1570791955)
យ៉ាងណាមិញ ម្ចាស់គណនីហ្វេសប៊ុកដែលបានស ម្លា ប់ខ្លួនក៏បានបង្ហោះសារចុងក្រោយ ថា ធ្វើមិចជាតិនេះ...បានប៉ុន្នឹង ព្រោះដឹងខ្លួនជាមនុស្សអត់បានការ បើមានជាតិក្រោយសុំធ្វើជាកូនល្អ ប្អូនល្អបានហើយ ឈប់គិតរឿងអ្វីៗទាំងអស់ហើយគេង...៕
.jpg?1570791963)
.jpg?1570791963)