ស្នាមញញឹមដែលចេញពីចិត្តពិតគឺស្រស់ស្អាតបែបនេះសោះ...លោកពូម្នាក់នេះគាត់ខំប្រឹងដើររើសអេតចាយជាងមួយឆ្នាំ ទើបគាត់អាចសន្សំលុយបានជាងមួយលានរៀលនេះ តែមើលទៅទឹកមុខគាត់ចុះ លើសពី...
ស៊ីហៀង
-

មនុស្សម្នាក់ៗដែលកើតមក ប្រាថ្នាចង់មានចង់បាន និងមានជីវិតមួយដែលល្អ ដូចគេគ្រប់គ្នា តែខ្សែជីវិតមួយនេះ ពិតជាមិនងាយស្រួលនោះទេ ដែលតំរូវឲ្យមនុស្សម្នាក់​ ត្រូវតស៊ូរស់នៅ ដោយខ្លួនឯង ត្រូវចេះរស់នៅដោយពឹងលើសមត្ថភាពខ្លួនឯង។ ការរស់នៅក្នុងសង្គមមួយនេះ បានធ្វើឲ្យមនុស្សជាច្រើន ប្រើប្រាស់ចំណេះដឹង ស្មារតី ភាពអត់ធ្មត់ រស់នៅឲ្យបានល្អ ប្រឹងប្រែងរកលុយតាមវិធីផ្សេងៗ ដែលខ្លួនអាចធ្វើបាន។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ទេសចរណ៍-Tourism គាត់បានបង្ហោះពីរូបភាពរបស់មនុស្សម្នាក់ ជាមួយប្រាក់មួយចំនួនដែលគាត់ខំប្រឹងសន្សំ ដោយកំលាំងញើសឈាមផ្ទាល់ដោយខ្លួនឯង។ ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "លោកពូម្នាក់នេះគាត់ខំប្រឹងដើររើសអេដចាយជាងមួយឆ្នាំ ទើបគាត់អាចសន្សំប្រាក់បានជាងមួយលានរៀលនេះ មើលទៅទឹកមុខគាត់ពិតជាសប្បាយចិត្តណាស់។

សូមមិត្តចូលរួមលើកទឹកចិត្តនិងផ្តល់តម្លៃដល់ការងារសុចរិតផង ទោះវាជាការងារទទួលបានប្រាក់តិចតួចមែន តែវាជាការងារនាំឲ្យយើងមានក្តីសុខពិតប្រាកដ មិនដូចការងារខ្លះទទួលបានប្រាក់ច្រើន តែក្នុងចិត្តពោរពេញដោយក្តីទុក្ខកង្វល់ភ័យខ្លាចជានិច្ច(បានដល់ការងារទុច្ចរិត)។សូមជួយចែករំលែកសារនេះដល់មិត្តរបស់អ្នកបានពិចារណាផង"។

លុយដែលរកបានពីញើសឈាមខ្លួនឯង ទោះបីជាមិនបានច្រើនដូចគេ តែក៏សប្បាយចិត្ត ព្រោះថាយើងមិនបានទៅឆក់ប្លន់ ឬក៏បោកប្រាស់អ្នកណា ។ ប្រាក់ដែលខំសន្សំបាននេះ ពិតជាធ្វើឲ្យមនុស្សម្នាក់ ពិតជាមោនភាពចំពោះខ្លួនឯង ដែលខ្លួនអាចធ្វើបាន។ ការខិតខំប្រឹងប្រែង រកប្រាក់ ដោយសមត្ថភាពខ្លួនឯង គឺមានក្តីសុខបែបនេះសោះ។ ស្នាមញញឹមដែលចេញពីចិត្តរសប់លោកពូ ពិតជាស្រស់ស្អាតគ្មានអ្វីផ្ទឹមឡើយ៕

ប្រភព៖ទេសចរណ៍-Tourism